រដ្ឋមន្ត្រីក្រសួងការងារដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM)

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ​ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM) ដែលរៀបចំធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី នៃប្រទេសឥណ្ឌូណេស៊ី។

កិច្ចប្រជុំរយៈពេល​ ២ថ្ងៃនេះ​ លោក​រដ្ឋមន្ត្រី​ និងគណៈប្រតិភូ​ នឹងចូលរួមក្នុងកិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីនៃប្រទេស​ G20 ជាមួយដៃគូសង្គម​ (B20-L20) ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហត្ថពលកម្មឥណ្ឌូនេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារ​ និងមុខរបរប្រទេស​ G20​ ដែលនឹងប្រារព្ធពិធីបេីកក្រោមអធិបតីរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងដឹកនាំកិច្ចប្រជុំដោយលោកស្រី អុីដា​ ហ្វូហ្សីយ៉ា​ រដ្ឋមន្រ្តីក្រសួងហត្ថពលកម្ម​ នៃសាធារណរដ្ឋឥណ្ឌូនេសុី​។

ក្នុងកិច្ចប្រជុំនេះដែរ​ ដោយផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ និងជាឱកាសការពិភាក្សាក្នុងការផ្តល់ជម្រើសសម្រាប់គោលនយោបាយជាក់ស្តែង ដើម្បីពង្រឹងនិរន្តរភាព និងតុល្យភាពទីផ្សារការងារជាសកល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print