សម្តេចតេជោ ហ៊ុនសែន បញ្ជាឲ្យសាលារាជធានីភ្នំពេញ បញ្ចេញឡានក្រុងដឹកពលរដ្ឋក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យសាលារាជធានីភ្នំពេញពិនិត្យមើលលទ្ធភាពលើការបញ្ចេញឡានក្រុងក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋាននានា ដើម្បីកាត់បន្ថយនូវការតំឡើងថ្លៃរបស់ក្រុមហ៊ុនរថយន្តឈ្នួលឬតាក់ស៊ី។

ក្នុងសារសម្លេងពិសេសនៅថ្ងៃទី១២ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានជំរុញពលរដ្ឋបន្តការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ ក្នុងពេលភ្ជុំបិណ្ឌ ក្នុងនោះសម្ដេចក៏បានបញ្ជាឱ្យសាលារាជធានីភ្នំពេញពិនិត្យលទ្ធភាពក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ ដើម្បីកាត់បន្ថយការប្រជ្រែតគ្នាក្នុងឡានតាកស៉ី និងជួយសម្រួលដល់តម្លៃនៃការធ្វើដំណើររបស់ពលរដ្ឋផងដែរ។

សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «សូមឱ្យសាលារាជធានីភ្នំពេញពិនិត្យលទ្ធភាពក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូននៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្តទៅតាមបណ្ដាខេត្តដូចដែលយើងបានធ្វើនៅមុនកូវីដ-១៩ បានមកដល់ដើម្បីកាត់បន្ថយនូវការតំឡើងថ្លៃរបស់រថយន្តឈ្នួលទាំងឡាយ»។

គួរឲ្យដឹងផងដែរថា មុនមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឲ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងដូចគ្នា ដើម្បីដឹកជញ្ជូនពលរដ្ឋទៅកាន់ខេត្តរបស់ពួកគេទាំងក្នុងពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំ។ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះគឺដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃរថយន្តឈ្នួលទាំងឡាយក្នុងពេលដែលពលរដ្ឋត្រូវធ្វើដំណើរច្រើនបែបនេះ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១២ ខែកញ្ញា​​​​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩នាក់​ (ឆ្លងសហគមន៌​:​៩ និងនាំចូល:​ ០) និងមានជាសះស្បេីយ​ #១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ១៣៧១៩​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ ១៣៤៥៩០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 3057388 ស្មេីនឹង​ 180910 ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print