ជនសង្ស័យបីនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួនបីនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបញ្ជូនទៅសាលាដំបូងខេត្តនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណា
រ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឱ្យដឹងថា ក្រោយពីធ្វើការអង្កេតតាមដានលើមុខសញ្ញាជនសង្ស័យច្បាស់លាស់មក កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តបានសុំគោលការណ៍ពីតំណាងអយ្យការអមសាលាដំបូងខេត្ត សម្រេចឃាត់ខ្លួនជនសង្ស័យបានចំនួនបីនាក់នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួមនឹងវត្ថុតាងមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបន្តថា ជនសង្ស័យចំនួន០៣នាក់នេះ ទី១-ឈ្មោះ ហ៊ាង ឃាង ភេទប្រុស  អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ទី២-ឈ្មោះ រិន បូរឹទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួល ឃុំមេម៉ង់  ស្រុកកែវសីមា ខេត្តមណ្ឌលគិរី  ឃាត់ខ្លួនពីបទប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ទី៣-ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិពូត្រុំថ្មី សង្កាតរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឃាត់ខ្លួនពីបទប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ចំពោះវត្ថុតាងរួមដែលសមត្ថកិច្ចរឹបអូសបានមាន៖
១.ម៉ូតូម៉ាក Excinter GP ពណ៌ទឹកប៊ិក០១គ្រឿង
២.ម៉ូតូ ម៉ាក WAVEអាល់ហ្វា ពណ៌ ក្រហម អត់ស្លាកលេខ ចំនួន០១គ្រឿង។
៣.ទូរស័ព្ទ ម៉ាក NOKIAចុចពិល ពណ៌ផ្កាឈូកចំនួន០១គ្រឿង។
៤.ទូរស័ព្ទ ម៉ាក OPPO ពណ៌ផ្ទៃមេឃ ចំនួន០១គ្រឿង ។
៥.ទូរស័ព្ទ ម៉ាក OPPO ពណ៌ ទឹកប៊ិក ចំនួន០១គ្រឿង ។
៦.ប្រាក់រៀលចំនួន ២.០៨០.០០០៛(ពីរលានប្រាំបីម៉ឺនរៀល)។
៧.ម្សៅក្រាមពណ៌សថ្លា សង្ស័យជា សារធាតុញៀនចំនួន០២កញ្ចប់តូច ។
៨.ខ្សែដៃធ្វើពីលោហធាតុពណ៌លឿង ចំនួន០១ខ្សែ។
៩.ដែកកេះចំនួន០២ដើម។
១០.បារីESSE ចំនួន០១ កញ្ចប់ ។

...

លោកឧត្តមសេនីយ៌ត្រី ហែម បូណា
រ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានសំណូមពរដល់អាណាព្យាបាលក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានកូនកំពុងស្ថិតនៅក្នុងវ័យសិក្សា ត្រូវចេះពិនិត្យតាមដានសកម្មភាពកូននិងអប់រំពួកគេឱ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំនូវផលវិបាកដល់គ្រួសារ និងសង្គម៕ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print