តុលាការ​ខេត្ត​ប៉ៃលិន​ សម្រេចឃុំខ្លួនជន​ល្មោភកាម​ម្នាក់​ ដាក់​ពន្ធនាគារ​ពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស

ចែករំលែក៖

ខេត្ត​ប៉ៃលិន៖ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក​ លី​ ម៉េង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន​ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន​ល្មោភកាម​ម្នាក់​ ដាក់​ពន្ធនាគារបណ្ដោះ​អាសន្ន​​ពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស។

របាយការណ៍ដដែល​បន្តថា​ កម្លាំង​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនត្រូវចោទខាងលេីនេះ​ ទៅសាលាដំបូងខេត្តប៉ៃលិន ពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស​ ក្រោយឃាត់ខ្លួន​បានយកមកសាកសួរ។

ជនត្រូវចោទឈ្មោះ ហែម មាន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវបានធ្វើការឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៥០៥/២២ របស់លោក លី ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន ពីបទរំលោភសេពសន្ថវៈមានស្ថានទំងន់ទោសប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០១៩ នៅចំណុចអូរក្រោយផ្ទះជនរងគ្រោះស្ថិតនៅ ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្នកម្លាំងជំនាញបានអនុវត្តតាមដីកាយកជនត្រូវចោទខាងលើ ទៅពន្ធនាគារខេត្តប៉ៃលិន ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print