តាមសៀវភៅពាណិជ្ជកម្មបច្ចេកវិទ្យា អុីនធើណេតវៀតណាមឆ្នាំ២០២២ បង្ហាញឱ្យឃើញថា សរុបប្រាក់ចំណូលក្នុងវិស័យអុីនធើណេតវៀតណាមនឹងកើនឡើងដល់ទៅ ៥៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ គឺនៅពីក្រោយតែប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។
បើទោះបីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក្តី ក៏វិស័យពាណិជ្ជកម្ម អេឡិចត្រូនិកវៀតណាមនៅតែមានកំណើនខ្ពស់ គឺកើនឡើង១៦% ។ ប្រាក់ចំណូលពីវិស័យអុីនធើណេតលក់រាយមាន ១៣,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
តាមការព្យាករប្រាក់ចំណូលអុីនធើណេតក្នុងដំណាក់កាលឆ្នាំ២០២១-២០២៥ របស់ប្រទេសវៀតណាមមានដល់ទៅ ៥៧ ពាន់លានដុល្លារ គឺកើនឡើងទ្វេដង។
នៅទូទាំងប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២១ មានពលរដ្ឋប្រើប្រាស់ប្រព័ន្ធអុីនធើណេតក្នុងការទិញអនឡាញមានដល់ទៅ ៥៤,៦ លាននាក់ កើនឡើងជាង ឆ្នាំ២០២០។ ចំនួនពលរដ្ឋដែលប្រើប្រាស់ទូរស័ព្ទដៃដើម្បីទិញអីវ៉ាន់អនឡាញមានដល់ទៅ៩១% ក្នុងឆ្នាំ២០២២នេះ គឺខ្ពស់ជាងឆ្នាំ២០២១។ ផលិតផលគ្រឿងសម្អាងឈរលំដាប់កំពូលមានពលរដ្ឋចូលមើលនិងទិញច្រើនជាងគេ គឺមាន ៦៩% ៕ ដោយធីរីណា
រូបថត :Vietnamnet.vn