ស្គាល់គ្នាបាន១ខែក្លាយជាសង្សារខាងប្រុសខ្ចីម៉ូតូទៅបាត់ ខាងស្រីរត់ទៅប្តឹងនគរបាលជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានប្រុសស្នេហ៍ឆបោកយកម៉ូតូ១គ្រឿងគេចខ្លួនបាត់ទើបរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍កាកាប សុំអន្តរាគមន៍ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នារីវ័យក្មេងមានឈ្មោះ សួង ស្រី អាយុ២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រុសស្នេហ៍ដែលសង្ស័យជាជនឆបោកមិនត្រូវបាននារីបង្ហើបបង្ហាញឲ្យស្គាល់អត្តសញ្ញាណឡើយ ។ ចំណែកម៉ូតូដែលប្រុសស្នេហ៍សង្ស័យឆបោកយកគេចខ្លួនទៅបាត់នោះម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-4474 ។

ប្រភពពីបងប្រុសនារីរងគ្រោះឲ្យដឹងថា នារីឈ្មោះ សួង ស្រី បានស្គាល់ជាមួយបុរសម្នាក់ក្លាយជាគូរសង្សានឹងគ្នារយៈពេល១ខែមកហើយ រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ប្រុសជាសង្សារបានទៅជួបនារីរងគ្រោះដល់កន្លែងកើតហេតុ ហើយបានខ្ចីម៉ូតូពីជនរងគ្រោះជិះមួយភ្លែត ចេញទៅបាត់មិនឃើញវិលវិញ ទើបដឹងថាចាញ់ល្បិចប្រុសស្នេហ៍ហើយ ទើបរត់ទៅប្តឹងប៉ូលីសនៅប៉ុស្តិ៍ការកាប ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវជនឆបោកខាងលើនិងម៉ូតូរបស់ខ្លួនដើម្បីដោះស្រាយតាមនីតិវិធី៕

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print