ភ្នំពេញ ៖ ស្រ្តីម្នាក់បានរត់ទ្រហោយំស្រស្រាក់ទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍
ភាគីខាងស្រីមានឈ្មោះ តាំង សុខលី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅសង្កាត់ច្រាំងចម្រេះ ខណ្ឌឫស្សីកែវ ត្រូវជាប្រពន្ធ ។ ចំណែកភាគីខាងប្រុសមានឈ្មោះ ប៊ុន ហេង អាយុ៣១ឆ្នាំ ពុំមានការងារធ្វើ ត្រូវជាប្តី មានស្រុកកំណើត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងបានគ្នាជាប្តីប្រពន្ធ អស់រយៈពេល៧ឆ្នាំមកហើយ មានកូនប្រុស២នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។
ប្រភពដដែលបានឲ្យដឹងថា គ្រួសារខាងលើឃើញតែ ជេរទៅ ស្តីមក មិនសូវជាលួសថ្ងៃឡើយ គ្មានទេសុភមង្គលក្នុងគ្រួសារ ហើយកន្លងមក ក៏ធ្លាប់ប្តឹងផ្តល់គ្នាដល់អាជ្ញាធរសង្កាត់ម្ដងហើយដែរ នូវសកម្មភាពហឹង្សាក្នុងគ្រួសារនេះ រហូតមកដល់ព្រឹកថ្ងៃកើតហេតុគ្រួសារនោះក៏ផ្ទុះជម្លោះសារជាថ្មី ប្តីទប់កំហឹងមិនបាន វាយប្រពន្ធកប់ទឹកស្អុយ យំសស្រាក់រត់ទៅប្តឹងប៉ូលីសឲ្យជួយអន្តរាគមន៍ តាំងខ្លួនដាច់ខាត ត្រូវតែលែងលះគ្នាឲ្យដាច់ស្រឡះនៅ
តាមភាគីខាងប្រពន្ធវិញបានឲ្យដឹងថា រឿងរ៉ាវកើតឡើងក្នុងគ្រួសារដោយសារនិយាយមិនចុះសម្រុងគ្នា ឲ្យប្តីទៅរកការងារធ្វើ ក៏មិនទៅ ការងារក្នុងគ្រួសារក៏មិនជួយ ដឹងតែដើរសុីចាយផឹកគម្រាមវាយហឹង្សាគ្រួសារ ទើបឈានទៅកើតរឿងជម្លោះក្នុងគ្រួសារ ទីបំផុតនៅលើកចុងក្រោយនេះ បន្ទាប់ពីឈ្លោះប្រកែកពាក្យសម្តី
តាមភាគីខាងប្តីបានឲ្យដឹងថា ដោយសារកំហឹងក្រោយពីប្រពន្ធជេរប្រមាថ តិះដៀលខ្លួន ទើបឈានទៅដល់កើតទំនាស់ឈ្លោះគ្នាផ្អើលតែម្តង ។
រឿងរ៉ាវជម្លោះក្នុងគ្រួសារខាងលើនគរបាលប៉ុស្តិ៍ចោមចៅចុះទៅសម្របសម្រួលដល់កន្លែងកើតហេតុដើម្បីបញ្ឈប់នូវអំពើហឹង្សាណាមួយ ហើយចំពោះភាគីម្ខាងៗកើតទុក្ខមិនសុខចិត្តយ៉ាងណានោះ លែងលះគ្នាឬកិច្ចសន្យាយ៉ាងណាសូមឲ្យភាគីទាំង២ ទៅអាជ្ញាធរសង្កាត់ចោមចៅ ជាអ្នកសម្របសម្រួលវិញ ៕
ដោយ៖ សុខាសែនជ័យ