សរុបមានភ្ញៀវអញ្ជើញចូលរួមព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ ប្រមាណ ២០០០អង្គ/នាក់ ដែលជាពិធីបុណ្យថ្នាក់ជាតិធំបំផុតនៅក្នុងចក្រភពអង់គ្លេសមិនធ្លាប់មានក្នុងរយៈពេល៦០ឆ្នាំកន្លងមក។
សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីការិយាល័យកិច្ចការបរទេសរបស់អង់គ្លេសដែលបានឱ្យដឹងថា មានតំណាង ប្រមាណ៥០០នាក់មកពីជិត ២០០ប្រទេសនឹងចូលរួមព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី ក្នុងនោះមានប្រធានាធិបតីប្រមាណ១០០រូបនិង ព្រះមហាក្សត្រ តំណាងរាជវំាងជាង ២០ប្រទេស។
ព្រះមហាក្សត្រដែលចូលរួមព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី អេលីហ្សាបែតទី២ រួមមាន នៅក្នុងប្រទេសជប៉ុន ព្រះចៅអធិរាជ Naruhito និងព្រះមហេសី Masako ។ ស្តេច Willem-Alexander និងមហេសី Maxima នៃប្រទេសហុល្លង់។ ស្តេច Felipe VI និងមហេសី Letiziaនៃប្រទេសអេស្ប៉ាញ។ ស្តេច Philip និងមហេសី Mathilde នៃប្រទេសបែលហ្ស៊ិក ។ មហាក្សត្រិយានី Margrethe II នៃប្រទេសដាណឺម៉ាក …នឹងយាងចូលរួមព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយានី ។ ក្រៅពីនេះប្រមុខដឹកនាំធំៗ ដូចជា ប្រធានាធិបតីអាមេរិក លោកបៃឌិន និងភរិយា ប្រធានាធិបតីបារាំង លោកម៉ាក្រុង ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu នាយករដ្ឋមន្ត្រី អូស្ត្រាលី និងនូវែលសេឡង់ …ជាដើម៕ ដោយធីរីណា
រូបថត : Giaothong