ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍អគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ពេលចុះលេងទឹកសមុទ្រ នៅស្រុកមណ្ឌលសីមា។
របាយការណ៍ដដែលបន្តថា ករណីមនុស្សលង់ទឹកសមុទ្របណ្តាលឲ្យស្លាប់ខាងលើនេះ បានកេីតឡេីងនៅវេលាម៉ោង១១ និង៤០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ក្រោយកាស៊ីណូ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ស្ថិតក្នុងភូមិចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
សពមានឈ្មោះ អែម ស៊ូ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានចុះទៅលេងទឹកជាមួយអ្នកដ៏ទៃទៀត ស្រាប់តែពេលនោះទំនងជាទឹករលកបោកចំជនរងគ្រោះខ្លាំងបណ្ដាលឱ្យឈ្លក់ទឹកតែម្តង។ ភ្លាមនោះក្រុមគ្រួសារសាច់ញាតិ និងអ្នកជិតខាងនាំគ្នាជួយអន្តរាគមន៍ដែល ប៉ុន្តែអកុសលក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។
បន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យលើសាកសពរួចរាល់ បានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕ដោយ៖សហការី