ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន២៣នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកញ្ញានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៣នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់មនុស្ស ១៥នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ២នាក់ និងប្រើប្រាស់ ៤ករណី ឃាត់មនុស្ស ៦នាក់(ស្រី ១នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកញ្ញានេះដែររួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៥៥,៨៤ក្រាម និង១កញ្ចប់តូច ។ កេតាមីន(Ke) ស្មេីនិង ២៩៦,០ក្រាម ។ អ៊ិចស្តាស៊ី(mdma) ស្មេីនិង ៧៥១៣,២៤ក្រាម ។ កញ្ឆា ស្មេីនិង ៣២០០,០ក្រាម ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបជាលទ្ធផលខាងលើ
គឺកម្លាំងនគរបាលចំនួន ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព ធ្វើការស្រាវជ្រាវ និងបង្រ្កាបមានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ៣៥,១០ក្រាម, Ke ២៩៦,០ក្រាម និងMDMA ៧៥១២,៦៩ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,១៦ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥,៤២ក្រាម។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៥,១៦ក្រាម។
៦ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកMDMA ០,៥៥ក្រាម។
៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង៖ បង្រ្កាបការជួញដូរ ១ករណី មិនមានការឃាត់ខ្លួនជនសង្ស័យបាននោះ ប៉ុន្តែកម្លាំងជំនាញ បានចាប់យកវត្ថុតាងកញ្ឆា ៣២០០,០ក្រាម ៕ដោយ៖សហការី