ខេត្តកំពត៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅវេលាម៉ោង ៤ និង៤៣នាទីរសៀលថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងចំនួន៥នាក់ ក្នុងនោះស្រី រួមនិងដកហូតវត្ថុតាងជាគ្រឿងញៀន ,រថយន្ត និងម៉ូតូ។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វេីឡេីងកាលពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ សុខ ដាវី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ៣ ឃុំព្រែកខ្សាញខ័រ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ២-ឈ្មោះ នី សុខម៉េង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ អូក ហាក់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ ៤-ឈ្មោះ សំ អាយ ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិម៉ាក់ប្រាង្គ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ៥-ឈ្មោះ ទិត្យ សារ៉េត ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
ដកហូតវត្ថុតាំងរួមមាន ៖ -រថយន្ត ០១គ្រឿង -ម៉ូតូ ០២គ្រឿង -ទូរស័ព្ទ ០៦គឿង -ជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន ០២ -ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាមួយចំនួន ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញនិងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្ត ក្នុងការបង្ក្រាបនូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅទូទាំងខេត្តកំពត។ បច្ចុប្បន្ននៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖សហការី