ទីតាំងល្បែងស៊ីសង ២កន្លែង និងឃាត់ខ្លួនមនុស្ស ៩ នាក់ និងដកហូតសម្ភារៈមួយចំនួនត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆ្មក់បង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ការចុះបង្ក្រាបនេះធ្វេីឡេីងនៅវេលាម៉ោង ០៨ យប់ ថ្ងៃ សៅរ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២២នេះ នៅចំណុចក្នុង មជ្ឈមណ្ឌល ពាណិជ្ជកម្ម Golden Street មុខអគារ The Bridge ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយការដឹកនាំលោក ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងសម្របសម្រួល ដោយលោក ឡុង សុជាតិ ក្រឡាបញ្ជី អម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក គៀង ល័ក្ខ អភិបាលខណ្ឌ ចំការមន ដោយមានការចូលរួមពីកម្លាំងអាវុធហត្ថខណ្ឌចំការមន កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ២ទីតាំង (ប្រភេទហ្គេមបាញ់ត្រី-និងហ្គេម អេឡិចត្រូនិក Slot Machines) ដោយទីតាំងទី ១ ឃាត់មនុស្ស ៩នាក់ (បុគ្គលិក ភេទស្រី ១នាក់, អ្នកចូលលេង ៨នាក់ ភេទប្រុស ជនជាតិចិន ៦នាក់, ជនជាតិកូរ៉េ ១នាក់ និងជនជាតិ អារ៉ាប់ ១នាក់) និងទីតាំងទី ២ យីហោ អឹមហ្ស៉ូគំនូរជីវចល (ចាក់សោទុកចោល) ពុំមានអ្នកចូលលេងទេ និងបានដកហូតសម្ភារៈមួយចំនួន និងទូរហ្គេមជាច្រេីនគ្រឿង រួមទាំងឃាត់មនុស្ស ៩នាក់បញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដេីម្បី កសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទអោយអស់ ភ្លាមៗបន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពីភិបាលរងរាជធានី ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង ១៤ អធិការខណ្ឌទាំង ១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធនានា ធ្វើយ៉ាងណាចុះបង្ក្រាបល្បែងសុីសងឱ្យអស់ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print