កម្លាំងនគរបាលខណ្ឌបឹងកេងកង​ ចុះបង្ក្រាបទីតាំងល្បែងចំនួន៧កន្លែង​ ឃាត់មនុស្ស១១នាក់(ស្រី៦នាក់)

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឱ្យអស់ ភ្លាមៗបន្ទាប់ពីទទួលបានសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពីភិបាលរងរាជធានី ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធនានាធ្វើយ៉ាងណាចុះបង្ក្រាប់ល្បែងសុីសងឱ្យអស់។

ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួន៧កន្លែងក្នុងមូលដ្ឋានរបស់ខ្លួន។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ជាលិតផលឃាត់មនុស្ស១១នាក់(ស្រី៦នាក់)​ និងចាប់យកវត្ថុតាងជាសម្ភារៈល្បែងជាច្រើន បន្ទាប់ពីចុះបង្ក្រាបទីតាំងត្រូវបានបិតផងដែរ។

...

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​អស់នោះ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​បញ្ជូនខ្លួន​មកសាកសួរ​នៅអធិការដ្ឋាននគរបាលខណ្ឌ​បឹងកេងកង​ ដេីម្បីចាត់ការតាមច្បាប់​៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print