គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ចាត់វិធានការក្ដៅចុះបង្រ្កាបល្បែង​ស៉ីសងខុសច្បាប់ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ កាលពីយប់ថ្ងៃសៅរ៍ទី១៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ ដឹកនាំ​ដោយ​លោក​ ជា​ ខេមា​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បា​នចុះ​អនុវត្ត​វិធានការ​ក្ដៅក្នុងការបង្រ្កាបល្បែង​ស៉ីសងខុសច្បាប់ក្នុងមូលដ្ឋាន។

នៅក្នុងប្រតិបត្តិការនេះ​ដែរ​ កម្លាំង​ជំនាញ​បានចុះបង្ក្រាបទីតាំងបនល្បែងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)មួយកន្លែង​ ស្ថិត​នីសង្កាត់ផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ​ និងឃាត់ខ្លួនបុរសម្នាក់​ ដែលជាមេឆ្នោតផងដែរ។

ជាមួយគ្នានេះ​ នៅយប់ថ្ងៃដដែល​ លោក​ ជា​ ខេមា​ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្មុគស្មាញមួយចំនួន តាមបណ្តាសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមជម្រាបថា​​ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឱ្យអស់ ភ្លាមៗបន្ទាប់ពីទទួលបានសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពីភិបាលរងរាជធានី ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធនានាធ្វើយ៉ាងណាចុះបង្ក្រាប់ល្បែងសុីសងឱ្យអស់។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីនេះ​​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ឃាត់ខ្លួន​នៅអធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print