បង្កហិង្សាដោយចេតនាត្រូវកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២២
នេះ។ លោក នួន នីណារ៉ូ មេបញ្ជាការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថាជនសង្ស័យជនជាតិថៃម្នាក់រួបនេះបានបង្កហិង្សាដោយចេតនា កាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចម្តុំដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកបានឲ្យដឹងថា នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សា បានកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ Nattapon Noocnaca(ណាតាផុន ណួកនាខា) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ឆៃយ៉ាភព ផភឿក ភេទប្រុស អាយុ២៥ឆ្នាំ បណ្តាលអោយរងរបួស ។
លោកបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។
តាមចម្លេីយរបស់ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ដងជ័រពណ៌ខ្មៅ ចាក់ ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព រួមនឹងវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ទីរស្រាជ្រាវ និងបង្ក្រាបបទល្មេីស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។វណ្ណា