ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា សូមនិយាយថាទេចំពោះគ្រឿងញៀន! ខណៈជនសង្ស័យចំនួន៤៤នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២២ករណីទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៤នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ១៥នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់មនុស្ស ១៦នាក់ ,ចាត់ចែង សម្រួល ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១២នាក់ ។
វត្ថុតាងដែលចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ២៥៧,៤៦ក្រាម និង៧កញ្ចប់តូច។
ជាក់ស្ដែងក្នុងប្រតិបត្តិការបង្រ្កាបមានកម្លាំងនគរបាលចំនួន ១២អង្គភាពបានចូលរួមមានដូចខាងក្រោម៖
១ / កម្លាំងនគរបាលមន្ទីរ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់។
២ / កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់។
៣ / កម្លាំងនគរបាលខេត្តកំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក(ម៉ាទឹកកក) ៣,៩២ក្រាម។
៤ / កម្លាំងនគរបាលខេត្តកំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក(ម៉ាទឹកកក) ០,៤៩ក្រាម។
៥ / កម្លាំងនគរបាលខេត្តកណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាត់ចែង ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក(ម៉ាទឹកកក) ៥កញ្ចប់តូច។
៦ / កម្លាំងនគរបាលរាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យក(ម៉ាទឹកកក) ០,៣០ក្រាម។
៧ / កម្លាំងនគរបាលខេត្តព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យក(ម៉ាទឹកកក) ១៥,៦៨ក្រាម។
៨ / កម្លាំងនគរបាលខេត្តព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក)០,៣៥ក្រាម។
៩ / កម្លាំងនគរបាលខេត្តរតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ១កញ្ចប់តូច។
១០ / កម្លាំងនគរបាលខេត្តឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក(ម៉ាទឹកកក) ០,០៦ក្រាម។
១១ / កម្លាំងនគរបាលខេត្តកំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក(ម៉ាទឹកកក) ២៣៦,៦៦ក្រាម។
១២ / កម្លាំងនគរបាលខេត្តត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក(ម៉ាទឹកកក) ១កញ្ចប់តូច ៕ដោយ៖ស តារា