អាជ្ញាធររាជធានីភ្នំពេញត្រួតពិនិត្យតាមហាងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះធ្វើការត្រួតពិនិត្យតាមបណ្ដាហាងបញ្ចាំជាច្រើននៅតំបន់ឃ្លាំងរំសេវ ស្ថិតនៅមូលដ្ឋានសង្កាត់ទាំងល្អក់៣ ខណ្ឌទួលគោកដោយត្រួតពិនិត្យមើលលើអាជ្ញាប័ណ្ណមានឬផុតកំណត់ និងអនុវត្តតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤ និង ៥០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២២ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោក។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះមិនមែនធ្វើតែមួយថ្ងៃនេះឡើយ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីបង្ការ និងបង្ក្រាបគ្រប់បទល្មើសល្បែងស៊ីសងទាំងអស់ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្រោយប្រតិបត្តិការនេះកម្លាំងអាជ្ញាធរត្រួតពិនិត្យបានចំនួន០៤ទីតាំង ដោយមួយទីតាំងយីហោ ពន្លឺនាគមាស មានអាជ្ញាធរប័ណ្ឌត្រឹមត្រូវ ដោយឡែក៣ទីតាំងទៀត មិនមានអាជ្ញាប័ណ្ណ និងមិនមានស្លកយីហោ ត្រឹមត្រូវ ត្រូវបានអាជ្ញាធរសម្រេចបិទទីតាំងជាបណ្ដោះអាសន្ន រងចាំព្រឹកស្អែកបន្តនីតិវិធីឆែកមើលម៉ូតូទាំងអស់នៅក្នុងទីតាំងថាមានឯកសារ ឬអត់នោះ៕ដោយ រ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print