លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩​ ខែកញ្ញា​នេះ! ចំនួន​១១​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ​២១​នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅល្ងាចថ្ងៃ​ចន្ទ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​២១​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១១​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៩​ កញ្ញា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២១​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៦​ករណី​ ឃាត់​មនុស្ស​​ ៨​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៣​ករណី​ ឃាត់​មនុស្ស​​ ៥​នាក់​(​ស្រី​ ១​នាក់​)​ ,​មនុស្ស​ចាត់ចែង​ សម្រួល​ ១​ករណី​ ឃាត់​ ២​នាក់​ និងប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​ ។​

​ដោយ​ឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៩​ ខែកញ្ញានេះដែរ​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(​ម៉ាទឹកកក​)​ ស្មេីនិង​ ៦១៣,៦២​ក្រាម​ និង​៩​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(Wy)ស្មេីនិង​ ៣​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​ 

​នគរបាល​៖​ ៨​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៦១២,០៧​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Wy​ ៣​កញ្ចប់​តូច​។​ 

៣​ /​ បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៤​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៦​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ០,៩០​ក្រាម​។​ 

៥​ /​ កំពត​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,២៦​ក្រាម​។​ 

៦​ /​ កណ្តាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៦​កញ្ចប់​តូច​។​ 

៧​ /​ ពោធិ៍សាត់​៖​ ចាត់ចែង​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៣៩​ក្រាម​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៣​កញ្ចប់​តូច​ ៕​ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print