ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន២១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១១ករណីទូទាំងប្រទេស នៅថ្ងៃទី១៩ កញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន២១នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់មនុស្ស ៨នាក់ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៥នាក់(ស្រី ១នាក់) ,មនុស្សចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់ និងប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៦នាក់ ។
ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែកញ្ញានេះដែរ រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៦១៣,៦២ក្រាម និង៩កញ្ចប់តូច និងមេតំហ្វេតាមីន(Wy)ស្មេីនិង ៣កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល៖ ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៦១២,០៧ក្រាម។
២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកWy ៣កញ្ចប់តូច។
៣ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៩០ក្រាម។
៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៦ក្រាម។
៦ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។
៧ / ពោធិ៍សាត់៖ ចាត់ចែង ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៩ក្រាម។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច ៕ដោយ៖ស តារា