កីឡាការិនី ស៊ន សៀវម៉ី ទៅត្រាំពិសនៅកូរ៉េ២ខែមុនចេញទៅទីក្រុងរីយ៉ូ

ចែករំលែក៖

ភ្នំពេញ៖ វីរនារី ស៊ន សៀវម៉ី បានចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់ទីតាំងហ្វឹកហាត់កីឡាតេក្វាន់ដូកម្រិតពិភពលោក នៅប្រទេសកូរ៉េ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦បន្ទាប់ពីលោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុញ្ញាតឲ្យនាងចូលជូបសម្តែងការគួរសម និងជម្រាបលានាល្ងាចថ្ងៃដដែលនោះដែរ នៅទីស្នាក់ការNOCC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នកនាំពាក្យ NOCC បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីលោករដ្ឋមន្ត្រីផ្តាំផ្ញើកីឡាការិនី ស៊ន សៀវម៉ី និង លោកChoi Yong Sok យ៉ាងដូច្នេះថា លោកថោង ខុន បានអនុញ្ញាតឲ្យកីឡាការិនី ស៊ន សៀវម៉ី និង លោកChoi Yong Sok ក្នុងនាមលោកជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបានជួបសំណេះ សំណាលនិងប្រគល់ថវិកាឧបត្ថម្ភក្នុងម្នាក់ ៥០០ដុល្លារ មុនពេល ស៊ន សៀវម៉ីចេញទៅហ្វឹកហាត់នៅប្រទេសកូរ៉េ។ ក្នុងជំនួបនោះលោកថោង ខុនមានជំនឿចិត្តចំពោះស៊ន សៀវម៉ីថាអាចស្វែងរកបាននូវលទ្ធផលល្អ ត្រឡប់មកប្រទេសកម្ពុជាវិញ។

នៅក្នុងឱកាសដែលកីឡាការិនី ស៊ន សៀវម៉ីបានចូលជួបសម្តែងការគួរសម និងជម្រាបលាលោកប្រធានNOCC នោះដែរ កីឡាការិនីរូបនេះបាន ប្រាប់អ្នកសារព័ត៌មានថា ការចេញដំណើរទៅហ្វឹកហាត់នៅកូរ៉េរយៈពេល២ខែនេះ មានការប្រកួតចំនួន២លើកនៅទីនោះ សម្រាប់ប្រភេទទម្ងន់លើ៦៧គីឡូក្រាមរបស់នាង ។ សៀវម៉ី បានអះអាងថា ប្រភេទទម្ងាន់លើក៦៧ដល់ក្រោម៧៣គីឡូក្រាមនេះ បើគិតនៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីលនោះ មានកីឡាការិនី១៦នាក់ត្រូវចូលរួមប្រកួតដណ្តើមមេដាយ។

នាងបានបន្តទៀតថា បើតាមលោកគ្រូរបស់នាងធ្វើការសន្និដ្ឋានជំហានដំបូងនោះគូប្រកួតទី១របស់នាងអាចជួបកីឡាការិនីជនជាតិបារាំងដែលមានកម្ពស់ខ្ពស់ជាងនាងបន្តិចទៀត ។ សម្រាប់ការប្រកួតនៅទីក្រុងរីយ៉ូចែកចេញជា២ពូលក្នុងមួយពូលមាន៨នាក់ហើយការប្រកួតនេះអ្នកចាញ់ធ្លាក់អ្នកឈ្នះឡើងទៅប្រកួតជុំបន្តរហូតដល់រកបានចំណាត់ថ្នាក់តែម្តង។

ជាមួយគ្នានោះដែរ លោកវ៉ាត់ ចំរើន មានប្រសាសន៍ថា កីឡាការិនីបារាំងនេះខ្ពស់ជាង សៀវម៉ី ប៉ុន្តែមានវ័យ៣២ឆ្នាំហើយ រីឯសៀវម៉ីនាងទើបមានអាយុ២១ឆ្នាំប៉ុណ្ណោះ។ហេតុដូច្នេះសៀវម៉ីមានជំនឿចិត្តនឹងអាចជួបសំណាងល្អ ក្នុងពេលប្រកួត។

លោកបានបញ្ជាក់ថា សៀវម៉ីឈ្នះក្នុងការប្រកួតវគ្គជម្រុះសុំសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាដែលមិនធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកដោយឆ្លងកាត់វគ្គជម្រុះបែបនេះទេកន្លងទៅ គឺការចូលរួមរបស់កម្ពុជា ដោយសារតែទទួលបានការអនុគ្រោះ(Wild Card)តែប៉ុណ្ណោះ។

គួររំលឹកថា ដំណើរចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ របស់កីឡាការិនី ស៊ន សៀវម៉ី នេះលោក ថោង ខុន បានប្រគល់ជូនលិខិតថ្លែងអំណគុណរដល់ម្ចាស់ក្លិបដែលទទួលសៀវម៉ី ហ្វឹកហាត់រយៈពេល២ខែ ក្នុងនោះ លោកបានប្រគល់ជូនថវិកាចំនួន៥០០ដុល្លារដល់សៀវម៉ី និងលោក គ្រូរបស់គេ  ក្រសួងអប់រំយុវជននិងកីឡាឧបត្ថម្ភថវិកាចំនួន៣លាន៦០ម៉ឺនរៀល និងក្រុមហ៊ុន Naga World ឧបត្ថម្ភចំនួន១ម៉ឺនដុល្លារសម្រាប់ហ្វឹកហាត់នៅប្រទេសកូរ៉េនោះ ៕

13187720_687757711378235_583339887_n

13245897_687757708044902_204119910_n

13235764_687757714711568_818161310_n

13236067_687757718044901_87047297_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print