ទីក្រុងមូស្គូៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ខ្ញុំរីករាយណាស់ដែលបានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឌីមេទ្រី មេដវេដេវ (Dmitry MEVEDEV) នាយករដ្ឋមន្ត្រីរុស្ស៊ី នាថ្ងៃទី១៧ ឧសភា ២០១៦ ដែលធ្វើឡើងនៅនិវេសនដ្ឋាន របស់ឯកឧត្តម នាយករដ្ឋមន្រ្តីរុស្ស៊ី នៅទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី។
ដោយសម្តេចបានបញ្ជាក់ថាៈ ក្នុងជំនួបនេះកម្ពុជា និងរុស្ស៊ីបានព្រមព្រៀងគ្នាដើម្បីរិតចំណងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៨បន្ថែមលើកិច្ចព្រមព្រៀងចំនួន១១ដែលចុះហត្ថលេខាកាលពីខែវិច្ចកា ឆ្នាំ២០១៥ ក្នុងដំណើរទស្សនះកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅកម្ពុជា ។ ទន្ទឹមនឹងនោះ សមភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ បានសម្ដែងនូវការរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ ខួប៦០ឆ្នាំ នៃទំនាក់ទំនងការ ទូត របស់ប្រទេសយើងទាំងពីរ កម្ពុជា-រុស្ស៊ី ដែលបាននិងកំពុងបោះ ជំហានទៅមុខគួរជាទីមោទនភាពបំផុត៕
ដោយ សុខ ខេមរា