ក្រសួងទេសចរណ៍ : សប្ដាហ៍ទី៣ខែកញ្ញា ទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ថ្ងៃចុងសប្តាហ៍ ទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣០០,៣៨៥នាក់ ក្នុងនោះភ្ញៀវជាតិ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ៦៩,៤០៤នាក់
* ខេត្តព្រះសីហនុ ២៩,៤២២នាក់
* ខេត្តកណ្តាល ២៥,០៩៣នាក់
* ខេត្តសៀមរាប ២៤,៥៧៧នាក់
* ខេត្តកំពត ២២,៥៥៥នាក់
* ខេត្តបាត់ដំបង ២០,១៩០នាក់
* ខេត្តកំពង់ចាម ១៩,៩៤៩នាក់
* ខេត្តកំពង់ស្ពឺ ១៣,២៩៨នាក់
* ខេត្តកែប ១២,៥១៩នាក់
* ខេត្តពោធិ៍សាត់ ១២,០៣៧នាក់។

ក្រសួងទេសចរណ៍បន្តថា, តួលេខខាងលើ មានការកើនឡើងប្រមាណ៤៧.៣% ធៀបនឹងសប្តាហ៍កន្លងមក។ នាចុងសប្តាហ៍កន្លងមក មានប្រជាពលរដ្ឋជាច្រើនបានចេញទៅដាក់បិណ្ឌនៅតាមវត្តអារាមនានា និងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ។

ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ទៅដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាតម្លៃសមរម្យ បរិស្ថានអនាម័យ និងបញ្ជៀសការជួបជុំកកកុញខ្លាំងនៅតាមគោលដៅទេសចរណ៍នានាដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print