គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទហាងខារ៉ាអូខេ៩កន្លែងផ្សេងគ្នា តាមបណ្តោយផ្លូវ២០០៤

ចែករំលែក៖

ភ្នំពេញ៖ ហាងផឹកសុីខារ៉ាអូខេចំនួន៩កន្លែងផ្សេងគ្នា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះបិទផ្អាក អាជីវកម្មជាបណ្តោះអាសន្នដោយឃើញថា បង្កបញ្ហាច្រើនបែបច្រើនយ៉ាង និងគ្មានច្បាប់ទម្លាប់ អាជីវកម្ម ទើបគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សម្រេចឯកភាពផ្អាកអាជីវកម្មជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ។

ហាងចំនួន៩ ដែលត្រូវបិទផ្អាកជាបណ្តោះអាសន្ន រួមមាន ទី១ ពិភពតន្រ្តី ខារ៉ាអូខេ , ទី២ សំនៀងរីករាយ២ , ទី៣  រតនៈសោភ័ណ្ឌ , ទី៤ ពិភពរីករាយ , ទី៥ សោភ័ណ្ឌ , ទី៦ សែនអាល័យ , ទី៧ ញ៉ូវ ស្កាយ , ទី៨ ប្ល៊ូថោន , និងទី៩ ពន្លកថ្មី ១៦៨ ។

ក្នុងកិច្ចប្រតិបត្តិការ ចុះបិទហាងខារ៉ាអូខេ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ខាងលើ ដឹកនាំដោយលោក កែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជារបស់ លោកហែមដារិទ្ធ អភិបាលខណ្ឌ និងចូលរួមពីកម្លាំងចម្រុះក្នុងខណ្ឌមន្រ្តីសាលាខណ្ឌ ។

តាមប្រភពពីមន្រ្តីសាលាខណ្ឌបានឲ្យដឹងថា បន្ទាប់ពីរកឃើញ ហាងផឹកសុី ខារ៉ាអូខេ ទាំង៩ខាងលើ ពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយកន្លងមក តាមបណ្តាហាងផឹកសុីទាំងនោះ ភ្ញៀវ កើតមានទំនាស់ បង្កឲ្យអសន្តិសុខក្នុងមូលដ្ឋាន ទោះជាអាជ្ញាធរ ដាស់តឿន ធ្វើយ៉ាងណា រក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ទីតាំងរបររកសុី ក៏ដោយ ឃើញថានៅបង្កភាព អាណាធិបតេយ្យដដែល ទើបគណៈបញ្ជាការឯកភាពខណ្ឌ មានលោក ហែម ដារិទ្ធ ជាគណៈអភិបាលខណ្ឌ សម្រេចបិទហាងខាងលើ ជាបណ្តោះអាសន្ន រងចាំសម្រេច នៅវេលាណាមួយ ទើបអនុញាតិបើកអាជីវកម្មវិញបាន ៕

33a8d54c-b70a-47ec-9e59-75ffb8f96a19 (1)

8b23b837-5937-4537-a121-34f20bce3ab1 (1)

1a5c62ea-f651-48f1-9fe0-895b80a5714a (1)

f2297543-c9a4-4fe9-92e5-b21c799a9c52 (1)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print