ភ្នំពេញ៖ ហាងផឹកសុីខារ៉ាអូខេចំនួន៩កន្លែងផ្សេងគ្នា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោ
ហាងចំនួន៩ ដែលត្រូវបិទផ្អាកជាបណ្តោះអាសន្ន រួមមាន ទី១ ពិភពតន្រ្តី ខារ៉ាអូខេ , ទី២ សំនៀងរីករាយ២ , ទី៣ រតនៈសោភ័ណ្ឌ , ទី៤ ពិភពរីករាយ , ទី៥ សោភ័ណ្ឌ , ទី៦ សែនអាល័យ , ទី៧ ញ៉ូវ ស្កាយ , ទី៨ ប្ល៊ូថោន , និងទី៩ ពន្លកថ្មី ១៦៨ ។
ក្នុងកិច្ចប្រតិបត្តិការ ចុះបិទហាងខារ៉ាអូខេ ដែលមានទីតាំងស្ថិតនៅតាមផ្លូ
តាមប្រភពពីមន្រ្តីសាលាខណ្ឌបានឲ្យដឹងថា បន្ទាប់ពីរកឃើញ ហាងផឹកសុី ខារ៉ាអូខេ ទាំង៩ខាងលើ ពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយកន្លងមក តាមបណ្តាហាងផឹកសុីទាំងនោះ ភ្ញៀវ កើតមានទំនាស់ បង្កឲ្យអសន្តិសុខក្នុងមូលដ្ឋាន ទោះជាអាជ្ញាធរ ដាស់តឿន ធ្វើយ៉ាងណា រក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ទីតាំងរបររកសុី ក៏ដោយ ឃើញថានៅបង្កភាព អាណាធិបតេយ្យដដែល ទើបគណៈបញ្ជាការឯកភាពខណ្ឌ មានលោក ហែម ដារិទ្ធ ជាគណៈអភិបាលខណ្ឌ សម្រេចបិទហាងខាងលើ ជាបណ្តោះអាសន្ន រងចាំសម្រេច នៅវេលាណាមួយ ទើបអនុញាតិបើកអាជីវកម្មវិញបាន ៕
ដោយ៖ សុខាសែនជ័យ