មេដឹកនាំរុស្ស៊ីបានចោទប្រកាន់អាមេ រិកថា កំពុងតែបំផ្លាញសន្តិសុខពិភពលោកទាំងមូលតាមរយៈសកម្មភាពនានារបស់ ខ្លួន ពិសេសគឺសកម្មភាពយោធានិងដាក់ ពង្រាយអាវុធនៅតាមប្រទេសជាសម្ពន្ធ មិត្តរបស់ខ្លួន។
មូលហេតុនៃសេចក្តីថ្លែងការណ៍ខាងលើរបស់ប្រមុខរដ្ឋរុស្ស៊ីគឺដោយសារនៅ រូម៉ានីមិនឆ្ងាយប៉ុន្មានពីព្រំដែននិរតីរុស្ស៊ី អាមេរិកបានដាក់ឲ្យផ្តើមប្រតិបត្តិការជាផ្លូវការនូវគ្រឿងផ្សំថ្មីនៃខែលមីស៊ីលប្រឆាំង មីស៊ីលរបស់អូតង់ប្រចាំនៅទ្វីបអឺរ៉ុបដែលក្នុងគ្រឿងផ្សំនេះមាន រ៉ាដា កាំជ្រួច សម្រាប់ស្កាត់ចាប់មីស៊ីល និងប្រព័ន្ធទូរគម នាគមន៍ទុកសម្រាប់ការពារទ្វីបនេះទល់ នឹងប្រទេសដែលហៅថា “យូកូម” បែប យ៉ាងអុីរ៉ង់ជាដើម។
ដោយសម្តីមធ្យ័តលោក ពូទីន បានថ្លែង ថា ធាតុពិតនៃគម្រោងដែលក្រុងវ៉ាស៊ីនតោន ចិញ្ចឹមទុកយូរមកហើយគឺបង្ខូចតុល្យភាពយុទ្ធសាស្ត្រនៅក្នុងលោក ហើយការ សម្ពោធគ្រឿងផ្សំនៃខែលមីស៊ីលនៅរូម៉ានីគឺពិតជាបំផ្លាញសន្តិសុខអន្តជរាតិតែម្តង។
លោក ពូទីន សង្កត់ធ្ងន់ថា តាមរយៈ មធ្យោបាយឃោសនាមហាជនទីក្រុងវ៉ា ស៊ីនតោនប៉ុនប៉ងសណ្តំមតិសាធារណជន ក្នុងលោកឲ្យជឿថា ខែលមីស៊ីលនោះគឺ សម្រាប់តែការពារសុទ្ធសាធ ប៉ុន្តែគោល ដៅពិតរបស់វ៉ាស៊ីនតោនគឺវាតសក្តានុពលយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិកទៅប្រចាំការនៅ “បរិមណ្ឌល” ជុំវិញរុស្ស៊ី។ ម៉្លោះ ហើយបានជាតាំងពីថ្ងៃសុក្រ ទី១៣ ខែឧសភា មកនៅលើដែនដីប៉ូឡូញនៅ ចម្ងាយតែ២០០គ.ម.សោះពីព្រំដែនខាង កើតរបស់រុស្ស៊ីអាមេរិកបានចាប់ផ្តើមសាងសង់ជាគ្រឿងផ្សំមួយទៀតជាគំរប់ទី៣នៃខែលមីស៊ីលប្រឆាំងមីស៊ីលនោះដើម្បី សម្ពោធបើកឲ្យដំណើរការក្នុង២ឆ្នាំកន្លះ ទៀតគឺនៅដំណាច់ឆ្នាំ២០១៨។
ក្រោយពីសង់គ្រឿងផ្សំនៅប៉ូឡូញ រួចដោយរួមជាមួយគ្រឿងផ្សំបែបនេះនៅ Groenland ជាដែនដីដាណឺម៉ាកនៅភាគឦ សានអាមេរិក និងកោះ Açores របស់ព័រ ទុយហ្កាល់ នៅមហាសមុទ្រអាត្លង់ទិក នឹងក្លាយជាខែលមីស៊ីលល្បាតលំហពេញ លើមហាសមុទ្រនេះដើម្បីទប់ស្កាត់មីស៊ីលនុយក្លេអ៊ែរអន្តរទ្វីបដែលអាចបាញ់ចេញ ពីរុស្ស៊ីទៅចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រ តាម ទិសឆ្ពោះទៅអាមេរិក៕
ប្រែសម្រួល៖ ម៉ែវ សាធី