ថ្ងៃរំលឹកខួបនៃការរញ្ជួយដី ម៉ិចស៊ីកូបន្តរងការរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រទៀត

ចែករំលែក៖

ប្រទេសម៉ិចស៊ីកូបានប្រារព្វខួបនៃគ្រោះមហន្តរាយបង្កឡើងដោយការរញ្ជួយដីនៅឆ្នាំ១៩៨៥ និងឆ្នាំ ២០១៧ ។ ក្នុងថ្ងៃរំលឹកខួបនោះ ម៉ិចស៊ីកូបានរងនូវការរញ្ជួយដីទ្រង់ទ្រាយធំមានកម្រិតដល់ទៅ ៧,៤រ៉ិចទ័រ។

នាយកដ្ឋានទទួលបន្ទុកពីការរញ្ជួយដីបានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅថ្ងៃទី១៩ខែកញ្ញា នៅជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិក ក្នុងជម្រៅ១៥គីឡូម៉ែត្រចម្ងាយពីរដ្ឋធានីម៉ិចស៊ីកូ ៤០០គីឡូម៉ែត្រ។
ចំណែកសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ការរញ្ជួយដីមានកម្រិតដល់ទៅ៧,៦រ៉ិចទ័រ បានសម្លាប់មនុស្ស២នាក់ និងបង្កឲ្យដាច់ប្រព័ន្ធអគ្គិសនី ។
អាជ្ញាធរម៉ិចស៉ីកូបានឱ្យដឹងថា មនុស្ស២នាក់បានស្លាប់ នៅទីក្រុងម៉ាន់ហ្សានីឡូ (Manzanillo) ដែលនៅខាងមហាសមុទ្រប៉ាស៉ីហ្វិក ដោយក្នុងនោះម្នាក់ត្រូវផ្នែកខាងមុខនៃហាងលក់ទំនិញមួយកន្លែងបាក់សង្កត់ចំលើ ហើយម្នាក់ទៀតត្រូវបានគេរកឃើញស្លាប់នៅក្នុងផ្សារទំនើបមួយកន្លែង។
ក្រៅពីនេះ ក៏មានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យមួយចំនួនបានរងការខូចខាត នៅរដ្ឋ Michoacan ក្បែរចំណុចរំញ័រផងដែរ ដែលស្ថិតនៅកន្លែងមិនសូវមាន មនុស្សរស់នៅច្រើនប៉ុន្មានឡើយ នៃប្រទេសម៉ិចស៉ិកូ។ មិនតែប៉ុណ្ណោះ បើតាមអាជ្ញាធរអគ្គិសនីជាតិម៉ិចសីកូ អ្នកប្រើប្រាស់១.២លាននាក់ បានទទួលរងការប៉ះពាល់ ដោយសារតែហេតុការណ៍រញ្ជួយដី។
គ្រោះរញ្ជួយដីកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ បានផ្តាច់ជីវិតមនុស្សដល់ខ្ទង់រាប់ពាន់នាក់ និងការរញ្ជួយដីនៅឆ្នាំ២០១៧បានសម្លាប់មនុស្សជាង៣៥០នាក់ ផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print