តាមសេចក្ដីរាយការពីពលករនៅប្រទេសថៃប្រាប់ថាមានរថយន្តទូរ១៣កៅអីមួយគ្រឿងដឹកពលករខ្មែរធ្វើដំណើរពីកន្លែងធ្វើការដោយពលករខ្មែរទាំងនោះមានបំណងមកស្រុកកំណើត(ប្រទេសកម្ពុជាវិញ)នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខតែចៃដន្យបានជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។
សេចក្ដីរាយការខាងលើមិនបានបញ្ជាក់ពីករណីគ្រោះថ្នាក់ខាងលើអំពី ឈ្មោះភូមិឃុំស្រុកកំណើតរបស់អ្នករងរបួសនោះឡើយ។ដោយគ្រាន់តែប្រាប់ថាមានពលករខ្មែរប្រុស ស្រីចំនួន១៣នាក់ជួបគ្រោះថ្នាក់ចរាចរណ៏នៅកន្លែងកើតហេតុ ហើយពលករទាំងអស់នោះមានបំណងធ្វើដំណើរមកស្រុកកំណើតវិញនៅរដូវភ្ជុំបិណ្ឌតែប៉ុណ្ណោះ។ ក្រោយពីកើតហេតុគេឃើញមន្ត្រីជំនាញ ជនជាតិថៃបាននាំពួកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងភូមិសាស្រ្តខាងលើ។បញ្ហានេះដែរអ្នកសារព័ត៏មានយើងមិនទាន់បានការបំភ្លឺពីមន្ត្រីកុងស៊ុលប្រចាំ៕ប្រទេសថៃនៅឡើយ ព្រោះគ្មានលេខទំនាក់ទំនង។វណ្ណា
...