ក្មេងទំនើង១ក្រុម ជាមុខសញ្ញាជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងរដ្ឋបាលនគរបាលប៉ុស្តិ៍ឃុំសាលាវិស័យឃាត់ធ្វើការអប់រំ​

ចែករំលែក៖

(កំពង់ធំ)៖ ក្មេងទំនើង ដែលជាមុខសញ្ញាជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេសបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋ  ខណៈដែលពួកគេនាំគ្នាដើរលេងកម្សាន្តតាមវត្តអារាម ក្នុងរដូវភ្ជុំបិណ្ឌ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍សាលាវិស័យ ឃាត់ខ្លួនចំនួន០៤នាក់ ។

លោកវរៈសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យបានឲ្យដឹងថា ការបង្ក្រាបក្មេងទំនើងខាងលើនេះនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្នុងទីធ្លាវត្តគិរីសោភ័ណ្ឌ ហៅវត្តសាលាវិស័យ ២ករណី និង១ករណីទៀត នៅតាមដងផ្លូវជាតិលេខ៦២ ស្ថិតនៅក្នុងភូមិអូរក្រូច  ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ឃាត់ខ្លួនមនុស្សបាន ០៤នាក់និងម៉ូតូចំនួន០៣ គ្រឿង ក្មេងទំនើងចំនួន០៤នាក់ខាងលើនោះរួមមាន៖ ១, ឈ្មោះ សៅ សុខុម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួលគ្រើល ឃុំទូលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ២, ឈ្មោះ យន់ ចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជន្លូស ឃុំទូលគ្រើល  ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ៣, ឈ្មោះ ហួន វណ្ណៈ ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
និងទី៤, ឈ្មោះភីនដានិតភេទប្រុសអាយុ១៧ ឆ្នាំរស់នៅភូមិអូរក្រូច ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ចំពោះក្មេងទំនើងទាំង៤នាក់នេះ ក្រោយពីអប់រំណែនាំរួច លោកនាយប៉ុស្តិ៍បានឲ្យពួកគេទិញកញ្ចក់ និង បំពង់ស៊ីម៉ាំងថ្មី មកប្ដូរទើបឲ្យពួកគេយកម៉ូតូត្រឡប់ទៅផ្ទះវិញ។ ម្យ៉ាងវិញទៀតក្មេងទំនើងទាំង៤នាក់នោះ បានធ្វើកិច្ចសន្យាចំពោះមុខ សមត្ថកិច្ចប៉ុស្តិ៍ថា ពួកគេប្តេជ្ញាកែប្រែ និង កសាងខ្លួនឲ្យក្លាយជាកូនល្អនិង ពលរដ្ឋល្អក្នុងសង្គមចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះផងដែរ វរៈសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ សូមផ្ដាំផ្ញើទៅដល់ យុវជន យុវនារី ជាពិសេសប្អូនៗយុវវ័យដែលចូលចិត្ត ធ្វើការកែច្នៃម៉ូតូដែលខុសលក្ខណៈបច្ចេកទេសដើម ដែលច្បាប់បានកំណត់ សូមឱ្យប្អូនៗធ្វើការកែប្រែខ្លួន សំខាន់ចូលរួមធ្វើអ្វីដែលជាសកម្មភាពល្អៗ នៅក្នុងសង្គមគ្រួសារ ក៏ ដូចជាសង្គមជាតិទាំងមូល ដើម្បីឲ្យភូមិឃុំយើងមានសុវត្ថិភាព។

កន្លងមកពាក់ព័ន្ធ និង គោលនយោបាយភូមិឃុំមានសុវត្ថិភាព កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសាលាវិស័យ តែងតែចុះធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធនៅក្នុងសហគមន៍សាលាវិស័យ បានចុះធ្វើការផ្សព្វផ្សាយតាមផ្ទះប្រជាពលរដ្ឋ និងតាមគោលដៅសំខាន់ៗ ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

លោកនាយបុស្តិ៍បន្តទៀតថា ថ្មីៗនេះដោយយោងតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់បទបញ្ជាឲ្យចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសាលាវិស័យបានអនុត្តន៍ ដោយមានការដឹកនាំផ្ទាល់ពីអធិការដ្ឋាននគរបាលស្រុក ចុះធ្វើសកម្មភាពនេះជាប្រចាំដើម្បីលុបបំបាត់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនេះឲ្យមានប្រសិទ្ធភាព ជាពិសេសល្បែងស៊ីសងតាមអនឡាញ។

FullSizeRender

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print