ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខណ្ឌជ្រោយចង្វា នៅរសៀលថ្ងៃពុធទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដេីម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ ដូចនេះសូមបងប្អូនពិនិត្យមេីលបញ្ជីខាងក្រោមជាមុនសិន។
រដ្ឋបាលខណ្ឌជ្រោយចង្វារ បានគូសបញ្ជាក់ថា ក្នុងករណីបងប្អូនពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ (ច្បាប់ដើម) ដូចជា ៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
បើមានយកមកជួបក្រុមការងារ ដែលនៅប្រចាំការមានទីតាំងនៅក្រោយឃ្លាំងលក់រថយន្តតាមបណ្តោយមហាវិថី OCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ០៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងឃ្លាំងបញ្ជាំខុសច្បាប់ទូទាំងរាជធានីភ្នំពេញ។ ដោយមានចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោកស្នងការនគរបាលរាជធានីភ្នំពេញ ,លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ,លោក លោកស្រី អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ៕
ដោយ៖សហការី