កម្លាំចម្រុះ​ ចុះត្រួតពិនិត្យសណ្ឋាគារ BALY3 និងDBLY TOWER នៅសង្កាត់ជ្រោយចង្វា​ សង្ស័យថាមានបង្កប់ល្បែងសុីសង និងកន្លែងទទួលបញ្ចាំខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អធិការនគរបាលខណ្ឌជ្រោយចង្វា​ នៅថ្ងៃពុធទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​  កម្លាំងចម្រុះចុះត្រួតពិនិត្យសណ្ឋាគារ BALY3 និងDBLY TOWER នៅសង្កាត់ជ្រោយចង្វា​ សង្ស័យថាមានបង្កប់ល្បែងសុីសង និងកន្លែងទទួលបញ្ចាំខុសច្បាប់។

របាយការណ៍ដដែល​បន្តថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ បានធ្វេីឡើង​កាលពីវេលាម៉ោង​ ២និង​២០នាទីរសៀល​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទទួលខណ្ឌជ្រោយចង្វារ លោកទង់ រតនា កម្លាំងគណះបញ្ជាការឯកភាពសាលាខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអភិបាលរង កៅ សារ៉ាវុធ និងលោកវរសេនីយ៍ឯក យ៉ែម នៅ ស្នងការ​រង​នគរបាលរាជធានីភ្នំពេញ ​​និងលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ និងលោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យសណ្ឋាគារ BALY3 និង DBLY TOWER ស្ថិតនៅចំណុច ភូមិ២ និងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសង្ស័យថាមានបង្កប់ល្បែងសុីសង និងកន្លែងទទួលបញ្ចាំខុសច្បាប់។

ជាក់ស្ដែង​ជាលទ្ធផលទីតាំងខាងលើ​ ពុំមានការបង្កប់ល្បែងសុីសងនិងកន្លែងទទួលបញ្ចាំនោះទេ។ ក្រោយពីការត្រួតពិនិត្យរួចសម្ថកិច្ចយើងបានធ្វើកិច្ចសន្យាឱ្យម្ចាស់ទីតាំងទទួលខុសត្រូវមិនឱ្យមានការបើកល្បែងសុីសង និងកន្លែងទទួលបញ្ចាំខុសច្បាប់នៅក្នុងទីតាំងរបស់ខ្លួននៅថ្ងៃក្រោយឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print