បង្ហាញមុខជនសង្ស័យ៥នាក់ជួញដូរគ្រឿងញៀនជាង ១៨ គីឡូក្រាមមុនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យនៅក្នុងករណីជួញដូរគ្រឿងញៀនជាង១៨គីឡូក្រាមមុននឹងបញ្ជូនទៅកាន់តុលាការដើម្បីចាត់វិធានការទៅតាមនីតិវិធី។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី  លោកឧត្តមសេនីយ៍ទោ ឆាយ ហូត  លោកឧត្តមសេនីយ៍ត្រី គឹម តូ លោកវរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរ ដោយមានការចូលរួមពីនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបនៅ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ដូចខាងក្រោម៖

-គោលដៅទី១: នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់/ខណ្ឌកំបូល រាជធានីភ្នំពេញ។

-គោលដៅទី២: ឆែកឆេរនៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

   -ដោលដៅទី៣: នៅចំណុចភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

   -គោលដៅទី៤: ឆែកឆេរនៅចំណុច បន្ទប់ជួលលេខ៣០៤(ផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

-គោលដៅទី៥: នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលសមត្ថកិច្ចឃាត់បានជនសង្ស័យ៥នាក់:

១-ឈ្មោះ សុខ នាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ យិន ពៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ៣-ឈ្មោះ យិន ផង់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ, ៥-ឈ្មោះ អុឹង តុលា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។

    ចំពោះវត្ថុតាងចាប់យករួមមាន៖

-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៦ គ.ក្រ ៦៩៤.៩ក្រាម។

-អុិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១ គ.ក្រ ៥១៣.៤៣ក្រាម។

-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២០ក្រាម។

-នីមេតាហ្សេប៉ាមទម្ងន់សុទ្ធ ៦៥.៧ក្រាម។

សរុបសារធាតុញៀន ១៨  គ.ក្រ ២៩៤.០៣ក្រាម និងកាំភ្លើងខ្លី១ដើម។

 

    បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print