Barcelona ព្យាករថា ក្លិបនឹងទទួលបានប្រាក់ចំណេញ២៧៤លានអឺរ៉ូនៅរដូវកាលនេះ

ចែករំលែក៖

ក្លិបយក្សនៅអេស្ប៉ាញ Barcelona បានអះអាងថា ខ្លួនបានកត់ត្រាប្រាក់ចំណេញចំនួន៩៨លានអឺរ៉ូ (៩៨.២៧លានដុល្លារអាមេរិក) សម្រាប់រដូវកាល២០២១២០២២ ហើយព្យាករណ៍ថា ប្រាក់ចំណេញនឹងកើនឡើង២៧៤លានអឺរ៉ូសម្រាប់រដូវកាល២០២២២០២៣នេះ។

 Barcelona ជាប់ចំណាត់ថ្នាក់លេខ២ក្នុងបញ្ជីវាយតម្លៃក្រុមបាល់ទាត់របស់ទស្សនាវដ្តី Forbes ជាមួយនឹងតម្លៃបច្ចុប្បន្ន៥ពាន់លានដុល្លារ នៅពីក្រោយគូប្រជែង Real Madrid ដែលមានតម្លៃ៥.១ពាន់លានដុល្លារ។ ក្លិបបានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ពួកគេបានអះអាងពីហិរញ្ញវត្ថុជាមួយនឹងចំណូលចំនួន១.០១៧ពាន់លានអឺរ៉ូ និងបានអនុម័តថវិកាប្រតិបត្តិការចំនួន១.២៥៥ពាន់លានអឺរ៉ូសម្រាប់រដូវកាលនេះ។

 កាលពីដើមខែនេះ La Liga បានដំឡើងការកំណត់ការចំណាយរបស់ Barcelona ចំនួន៨០០លានអឺរ៉ូ ដែលនាំឱ្យក្លិបចេញពីឱនភាពនៃការចំណាយ បន្ទាប់ពីភាគីក្លិបបានលក់ទ្រព្យសម្បត្តិមួយចំនួនដើម្បីជួសជុលហិរញ្ញវត្ថុរបស់ពួកគេ។

 ដើម្បីទូទាត់ការខាតបង់ និងគោរពតាមច្បាប់ហិរញ្ញវត្ថុរបស់ La Liga ក្លិប Barcelona បានលក់២៥ភាគរយនៃសិទ្ធិទូរទស្សន៍ក្នុងស្រុករបស់ពួកគេទៅឱ្យក្រុមហ៊ុនវិនិយោគអាមេរិក Sixth Street សម្រាប់រយៈពេល២៥ឆ្នាំខាងមុខក្នុងកិច្ចព្រមព្រៀងចំនួន២ដែលមានតម្លៃជាង៥០០លានអឺរ៉ូ។

ក្លិបបានរៃអង្គាសប្រាក់បន្ថែមចំនួន២០០លានអឺរ៉ូពីការលក់ភាគហ៊ុនសរុប៤៩ភាគរយនៅក្នុង Barca Studios ក្នុងប្រតិបត្តិការពីរដាច់ដោយឡែកពីគ្នា ខណៈដែលក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេលវែងជាមួយក្រុមហ៊ុនធំមួយគឺ Spotify នៅក្នុងខែមីនា។

 ក្លិបក៏បានចំណាយប្រាក់ច្រើនជាង១៥០លានអឺរ៉ូក្នុងរដូវកាលនេះក្នុងការនាំយកកីឡាករ Robert Lewandowski, Raphinha និងJules Kounde ខណៈដែល Andreas Christensen, Franck Kessie, Hector Bellerin និង Marcos Alonso សុទ្ធតែបានមកដោយមិនមានតម្លៃខ្លួន

 បច្ចុប្បន្នក្រុម Barcelona ឈរ លេខ ក្នុង តារាង La Liga មាន ១៦ ពិន្ទុ បន្ទាប់ ពី ប្រកួត លើក ដោយ តាម ពី ក្រោយ Real Madrid ពិន្ទុ។ (Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print