កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៥នាក់ បន្ទាប់ពីធ្វើសកម្មភាពគាស់សោរទ្វាចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២​ នៅចំណុចផ្លូវបេតុងភូមិឬស្សីទី២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេធ្វើសកម្មភាពគាស់សោរទ្វាចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋនាពេលកន្លងទៅ ។

    លោកវរៈសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យ០៥នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១​ ឈ្មោះសេង​ គឹមហ៊ត​ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ​ រុណ​  អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឫស្សី៣​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ ។ ទី៣ ឈ្មោះ​ វ៉ាន់​ វាសនា អាយុ៣០​ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ ។ ទី៤ ឈ្មោះ​ ញឹម​  មង្គល អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។ និងទី៥ ឈ្មោះ​ សៀង​ ហេង​ អាយុ៤០ឆ្នាំមុខរបររត់ម៉ូតូឌុប​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។  អ្នកទាំង៥នាក់មានផ្ទុកសារធាតុញៀនក្នុងខ្លួន។

     ចំណែកជនរងគ្រោះមានឈ្មោះតាំង​ យ៉ុងយាង​  អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិឫស្សីទី១​ សង្កាត់ស្ទឹងមានជ័យទី៣​  ខណ្ឌមានជ័យ។

    តាមសម្ដីលោកវរៈសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៩ និង៣០នាទី​ ជនរងគ្រោះបានមកពីញ៉ាំអីនៅខាងក្រៅហើយបានយកម៉ូតូយ៉ាមហា ពណ៌ក្រហម ពាក់ស្លាកលេខ​  ភ្នពេញ​ 1HG -2356 ទុកនៅខាងក្រោមហេីយក៏ចាក់សោទ្វារត្រឹមត្រូវដូចរាល់ដង រួចជនរងគ្រោះបានឡើងទៅដេកនៅបន្ទប់ខាងលើ។

    រហូតដល់ម៉ោង ១២ររំលងអធ្រាតឈានចូលថ្ងៃទី២០ ក៏មានជនសង្ស័យចំនួន០៥នាក់ បានមកធ្វើសកម្មភាពគាស់សោទ្វារផ្ទះចូលទៅលួចយកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនហើយគេចខ្លួនបាត់អស់។

     លុះដល់ព្រឹកឡើងខែឆ្នាំដដែល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោស។

    បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ​ និងបានឆែកទៅមើលកាមេរ៉ាសុវត្ថិភាពក៏បានឃើញជនសង្ស័យមានគ្នា៥នាក់បានគាស់សោរទ្វារចូលទៅលួចម៉ូតូនិងទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។

    រហូតដល់ថ្ងៃទី២១ ខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​សេង​ គឹមហ៊ត និងបានយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣​  រួចក៏បានបន្តឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ចំនួន០៤នាក់ទៀត រួមនិងវត្ថុតាងមួយចំនួន។

    បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៥នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ

IMG_9576 IMG_9572 IMG_9573 IMG_9574 IMG_9575

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print