រដ្ឋអាឡាស្កា : នៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសំឡេងពីពីរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ដោយមានប្រសាសន៍ថា, បងប្អូនជនរួមជាតិ ជាទីស្រឡាញ់ នៅវេលាមោ៉ង៩និង៤០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា គឺគណៈប្រតិភូបានអញ្ជើញដល់រដ្ឋអាឡាស្កា បន្ទាប់ពីការហោះហើររយៈពេល៥ម៉ោង ចេញពីទីក្រុងភ្នំពេញ មកកាន់ អូហ្សាកា ប្រទេសជប៉ុន ហើយចុះចាក់សាំងនៅអូហ្សាកា រយៈពេល១ម៉ោង ។ សម្តេចបន្តថា, បន្ទាប់ទៅការហោះហើរបានបន្តទៅ ពីអូហ្សាកា ប្រទេសជប៉ុន មកកាន់អាឡាស្កា នៃសហរដ្ឋអាមេរិក រយៈពេលនៃការហោះហើរ ៦ម៉ោង៥៤នាទី ។ ឥឡូវយន្តហោះកំពុងតែចាក់សាំង ហើយនឹងហោះហើរទៅកាន់ទីក្រុង ញូវយ៉ក ប្រទេសអាមេរិក គឺមានរយៈពេល៦ម៉ោង និង២៤នាទី ថែមទៀត។
សម្តេចមានប្រសាសន៍បន្តថា, គណៈប្រតិភូទាំងអស់ ទទួលបាននូវការសម្រាក ធ្វើដំណើរបានស្រួល ហើយកម្រិតនៃការហោះហើរ ក៏ស្ថិតក្នុងរង្វង់ប្រមាណជាង១ពាន់គីឡូម៉ែត្រក្នុង១ម៉ោង ដែលជាការធ្វើដំណើរស្រួល បើប្រៀបធៀបពីការធ្វើដំណើរកាលពីពេលមុន ហើយក៏មិនទាន់ដឹងច្បាស់ថា ពីនេះទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងជួបនូវភារគបែបណានោះទេ ! សម្តេចតេជោ បន្តថា, សង្ឃឹមថានឹងមានភាពល្អប្រសើរ ក្នុងការធ្វើដំណើរចេញ ទៅ ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំនៅទីនោះ ៕
ដោយ: សិលា