កម្លាំងនគរបាលចុះត្រួតពិនិត្យជនបរទេសស្នាក់នៅសណ្ឋាគារថាន់តាយ ក្រុងខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកោះកុង៖ កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយផែនអន្តោប្រវេសន៍ខេត្ត កម្លាំងប្រឆាំងការជួញដូរ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន អាជ្ញាធរ និងមានការសម្របសម្រួលដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១២ និង៤០នាទី បានចុះត្រួតពិនិត្យជនបរទេសស្នាក់នៅសណ្ឋាគារថាន់តាយ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ការត្រួតពិនិត្យនេះឃើញថាមានជនបរទេសស្នាក់នៅចំនួន ៨២នាក់ (ស្រី ២៨នាក់) ស្មើនឹង ០៣សញ្ជាតិ មានដូចខាងក្រោម ៖
១-សញ្ជាតិឥណ្ឌូនេស៊ី មានចំនួន ៧១នាក់ (ស្រី ២៥នាក់)
២-សញ្ជាតិចិន មានចំនួន ០២នាក់
៣-សញ្ជាតិវៀតណាម មានចំនួន ០៩នាក់ (ស្រី ០៣នាក់) ។

ក្នុងនោះ មានលិខិតឆ្លងដែនចំនួន ៧៥នាក់ (ស្រី ២៧នាក់), គ្មានលិខិតឆ្លងដែនចំនួន ០៥នាក់ (ស្រី ០១នាក់) និងលិខិតឆ្លងដែនហួសសុពលភាពទិដ្ឋាការចំនួន ០២នាក់ប្រុស ។

គួរជម្រាបថា​ ជនបរទេសដែលគ្មានលិខិតឆ្លងដែន និងហួសសុពលភាពទិដ្ឋាការត្រូវបានបញ្ជូលទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី ដើម្បីចាក់ការបន្តតាមផ្លូវច្បាប់ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print