លោក ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីត្រៀមចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីសមិទ្ធផល ៥ឆ្នាំរបស់ក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាមប្រភពព័ត៍មានពី​ប្រព័ន្ធ​តេឡេ​ក្រាម​របស់លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ លោកបានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីត្រៀមចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីសមិទ្ធផល ៥ ឆ្នាំ របស់ក្រសួងយុត្តិធម៌​ កាលពីរសៀលថ្ងៃពុធទី២១ ខែកញ្ញាម្សិលមិញនេះ​។

លោករដ្ឋលេខាធិការ​រូបនេះ​ បានឱ្យដឹងទៀតថា​ កម្មវិធីនេះ នឹងរៀបចំឡើងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានាដែលក្រសួងយុត្តិធម៌សម្រេចបានរយៈពេល ៥ ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងដឹកនាំដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកជំនាញពាក់ព័ន្ធមួយចំនួន សរុបចំនួន៦រូប ចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ។

ជាមួយគ្នានេះ​ នៅរសៀល​ថ្ងៃ​ដដែល​នោះ​ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន ដើម្បីពិភាក្សា និងពិគ្រោះយោបល់ លើរបៀបវារៈសំខាន់ៗចំនួន ២ ដូចខាងក្រោម៖

១-ការសិក្សាលើលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (SOM-MLAT) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

...

២-ការត្រៀមល្កខណៈ និងការរៀបចំសមាសភាពគណៈប្រតិភូក្រសួងយុត្តិធម៌ ទៅចូលរួមកិច្ចប្រជុំ (១) ឧត្តមមន្ត្រីច្បាប់ស្ដីពីបត្យាប័នអាស៊ានលើកទី២ (២) ឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ានស្តីពីសុខដុមរមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ានលើកទី១១ និង(៣) ឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ានលើកទី២១ (ASLOM) នៅទីក្រុងម៉ានីល ប្រទេសភីលីពីន ចាប់ពីថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print