ក្នុងពេលតម្លៃថាមពលឡើងថ្លៃខ្ពស់ ប្រទេសអឺរ៉ុបមួយចំនួនបានចេញវេបសាយចែកចាយអុស

ចែករំលែក៖

អុសបានក្លាយទៅជាវត្ថុកំពុងតែពេញនិយមនៅក្នុងតំបន់អឺរ៉ុបសម្រាប់ដុតកម្តៅពេលរដូវរងាមកដល់ ខណៈដែលកំពុងកង្វះថាមពលនិងថាមពលឡើងថ្លៃខ្ពស់។

ទាំងនោះហើយ បានជាមានគេហទំព័រសម្រាប់ចែកចាយអុស លក់អុស ក្លាយជាទីពេញនិយម ដល់ពលរដ្ឋក្នុងតំបន់អឺរ៉ុប។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលនៃប្រទេស Moldova បានផ្សព្វផ្សាយវេបសាយដើម្បីងាយស្រួលដល់ពលរដ្ឋក្នុងការស្វែងរកទិញអុសសម្រាប់ដុតកម្តៅនៅក្នុងរដូវរងា។
មន្ត្រីទទួលបន្ទុកព័ត៌មាននៃរដ្ឋាភិបាលប្រទេស Moldovaបានផ្សាយថា «គេហទំព័របានផ្តល់ទីកន្លែងនៅជិតលោកអ្នកបំផុត ដើម្បីងាយស្រួលដល់ពលរដ្ឋស្វែងរកកន្លែងទិញអុស។
តាមសារព័ត៌មាន Moldova បានផ្សាយថា អុសកំពុងតែខ្វះ ដោយមានពលរដ្ឋជាច្រើននាំគ្នាទិញអុសរក្សាទុក ដោយមិនចង់ចំណាយប្រាក់ច្រើនទៅលើវិស័យថាមពល ។ ពលរដ្ឋអាចទិញអុសបានត្រឹមតែ៥ម៉ែត្រប៉ុណ្ណោះក្នុងមួយគ្រួសារក្នុងតម្លៃទាប ៕ ដោយធីរីណា

...

រូប​ថត​ :​ Toquoc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print