ភ្នំពេញ៖ សមត្ថកិច្ចធ្វេីការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ដែលជាប់ពាក់ព័ន្ធករណីឆបោកលុយពីជនរងគ្រោះជាច្រេីននាក់អស់លុយរាប់ម៉ឺនដុល្លារ។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២២ នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ។
ជនសង្ស័យដែលជាប្តីឈ្មោះជូន រីរ៉ែន អាយុ២៤ឆ្នាំ មុខរបរអចនទ្រព្យ មានស្រុកកំណេីតនៅភូមិចុងកោះ ឃុំកោះឧញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមានចំនួន១១នាក់នឹងមានច្រេីនទៀតតែមិនទាន់មកដាក់ពាក្យបណ្តឹង។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាមនុស្សស្គាល់គ្នា កន្លងមកបានជនសង្ស័យបានប្រេីរូបភាពបោកបញ្ឆោតថាខ្លួនជាអ្នកលក់ផ្ទះល្វែងនឹងដីឡូត៍មកលួងលោមសុំខ្ចីលុយក្រុមជនរងគ្រោះម្តងម្នាក់ៗហេីយប្រាប់ថាចាំរូបគេលក់ផ្ទះល្វែងរឺដីឡូត៍ដាច់នឹងសងវិញរឺក៏អាចបង្វឹលកាត់ជាផ្ទះល្វែងក៏ដូចជាដីឡូត៍ឱ្យវិញក៏បាន។ ដោយជឿលេីពាក្យផ្អែមល្ហែមលួងលោមរបស់ជនសង្ស័យខាងលេីក៏ព្រមអោយខ្ចីលុយ។
ក្នុងចំណោមជនរងគ្រោះទាំង១១រូបដែលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ មានអ្នកខ្លះអស់លុយ៧ពាន់ដុល្លារម៉ូតូមួយគ្រឿង អ្នកខ្លះ ជាង១ម៉ឺនដុល្លារ ខ្លះទៀត៣ម៉ឺនដុល្លារនឹងមានជាច្រេីនទៀត។
តាមជនរងគ្រោះម្នាក់បានប្រាប់ឱ្យដឹងថា រូបគាត់បានចាញ់បោកជនឆបោកខាងលេីអស់លុយចំនួន៧ពាន់ដុល្លារនិងម៉ូតូម៉ាកZoomerx មួយគ្រឿង ។ ដំបូងឡេីងជនឆបោកខាងបានមកជួបរូបគាត់ដោយនិងយាយថា គាត់ត្រូវការលុយសុទ្ធជាប្រញាប់ដោយគាត់ទុកសែកមួយសន្លឹកក្នុងនោះមានទឹកប្រាក់ចំនួន១៣,០០០ដុល្លាជាថ្នូរនិងខ្ចីម៉ូតូមួយគ្រឿងជិះទៅជួបគេសិន។
ដោយឃេីញសែកមួយសន្លឹកមានទឹកប្រាក់រហូតទៅដល់១៣,០០០ដុល្លារគិតថាគេមិនបោកទេីបព្រមឱ្យខ្ចីលុយហេីយជនឆបោករូបនោះក៏ទៅបាត់រហូតទាក់ទងមិនបានទេីបគាត់ដាច់ចិត្តកាន់សែកមួយសន្លឹកនោះទៅធនាគារដេីម្បីពិនិត្យខណៈឱ្យធនាគារពិនិត្យទេីបដឹងថា ជាសែកស្អុយ។
រហូតមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះជនរងគ្រោះទទួលដំណឹងថាជនឆបោករូបនោះសំងំដាក់ខ្លួននៅសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វារទេីបជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឱ្យជួយទៅឃាត់ខ្លួនយកមកដោះស្រាយតែម្តង។ ក្រោយពីដឹងថាឃាត់ខ្លួនជនឆបោកខាងលេីបានហេីយក្រុមជនរងគ្រោះផ្សេងៗទៀតបានមកដាក់ពាក្យបណ្តឹងគ្រប់ៗគ្នាផងដែរតែដោយសារតែនៅសង្កាត់ចោមចៅទី៣មានជនរងគ្រោះតែម្នាក់ទេីបនគរបាលបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលាភ ខណ្ឌជ្រោយចង្វារ វិញដេីម្បីចាត់ការតាមនិតិវិធី៕ដោយ៖សុខាសែនជ័យ