ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ពាក់ព័ន្ធករណីឆបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ សមត្ថកិច្ចធ្វេីការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ដែលជាប់ពាក់ព័ន្ធករណីឆបោកលុយពីជនរងគ្រោះជាច្រេីននាក់អស់លុយរាប់ម៉ឺនដុល្លារ។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃ២២​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅសង្កាត់ព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ ។ 

ជនសង្ស័យដែលជាប្តីឈ្មោះជូន​ រីរ៉ែន​ អាយុ២៤ឆ្នាំ​ មុខរបរអចនទ្រព្យ​ មានស្រុកកំណេីតនៅភូមិចុងកោះ​ ឃុំកោះឧញាតី​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។ 

ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមានចំនួន១១នាក់នឹងមានច្រេីនទៀតតែមិនទាន់មកដាក់ពាក្យបណ្តឹង។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ ជនសង្ស័យជាមនុស្សស្គាល់គ្នា​ កន្លងមកបានជនសង្ស័យបានប្រេីរូបភាពបោកបញ្ឆោតថាខ្លួនជាអ្នកលក់ផ្ទះល្វែងនឹងដីឡូត៍មកលួងលោមសុំខ្ចីលុយក្រុមជនរងគ្រោះម្តងម្នាក់ៗហេីយប្រាប់ថាចាំរូបគេលក់ផ្ទះល្វែងរឺដីឡូត៍ដាច់នឹងសងវិញរឺក៏អាចបង្វឹលកាត់ជាផ្ទះល្វែងក៏ដូចជាដីឡូត៍ឱ្យវិញក៏បាន។ ដោយជឿលេីពាក្យផ្អែមល្ហែមលួងលោមរបស់ជនសង្ស័យខាងលេីក៏ព្រមអោយខ្ចីលុយ។ 

ក្នុងចំណោមជនរងគ្រោះទាំង១១រូបដែលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣​ មានអ្នកខ្លះអស់លុយ៧ពាន់ដុល្លារម៉ូតូមួយគ្រឿង​  អ្នកខ្លះ​ ជាង១ម៉ឺនដុល្លារ​ ខ្លះទៀត៣ម៉ឺនដុល្លារនឹងមានជាច្រេីនទៀត។ 

តាមជនរងគ្រោះម្នាក់បានប្រាប់ឱ្យដឹងថា​ រូបគាត់បានចាញ់បោកជនឆបោកខាងលេីអស់លុយចំនួន៧ពាន់ដុល្លារនិងម៉ូតូម៉ាកZoomerx មួយគ្រឿង​ ។ ដំបូងឡេីងជនឆបោកខាងបានមកជួបរូបគាត់ដោយនិងយាយថា​ គាត់ត្រូវការលុយសុទ្ធជាប្រញាប់ដោយគាត់ទុកសែកមួយសន្លឹកក្នុងនោះមានទឹកប្រាក់ចំនួន១៣,០០០ដុល្លា​ជាថ្នូរនិងខ្ចីម៉ូតូមួយគ្រឿងជិះទៅជួបគេសិន។ 

ដោយឃេីញសែកមួយសន្លឹកមានទឹកប្រាក់រហូតទៅដល់១៣,០០០ដុល្លារគិតថាគេមិនបោកទេីបព្រមឱ្យខ្ចីលុយហេីយជនឆបោករូបនោះក៏ទៅបាត់រហូតទាក់ទងមិនបានទេីបគាត់ដាច់ចិត្តកាន់សែកមួយសន្លឹកនោះទៅធនាគារដេីម្បីពិនិត្យខណៈឱ្យធនាគារពិនិត្យទេីបដឹងថា​ ជាសែកស្អុយ។ 

រហូតមកដល់ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២នេះជនរងគ្រោះទទួលដំណឹងថាជនឆបោករូបនោះសំងំដាក់ខ្លួននៅសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វារទេីបជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣​ ឱ្យជួយទៅឃាត់ខ្លួនយកមកដោះស្រាយតែម្តង។ ក្រោយពីដឹងថាឃាត់ខ្លួនជនឆបោកខាងលេីបានហេីយក្រុមជនរងគ្រោះផ្សេងៗទៀតបានមកដាក់ពាក្យបណ្តឹងគ្រប់ៗគ្នាផងដែរតែដោយសារតែនៅសង្កាត់ចោមចៅទី៣មានជនរងគ្រោះតែម្នាក់ទេីបនគរបាលបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ វិញដេីម្បីចាត់ការតាមនិតិវិធី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print