វ៉ាងវិចិត្រដើរប្រមូលលុយបទល្មើសព្រៃឈើ នៅខេត្តព្រះវិហារដោយគ្មានលិខិតបេសកកម្ម ពីលោកចាន់ វ៉ាន់ធឿន

ចែករំលែក៖

េខត្តព្រះវិហារ ៈ ប្រសិនបើថ្នាក់លើខាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការនគរបាលជាតិ មិនមានវិធាន ការណ៍វិន័យរដ្ឋបាលទៅលើមន្ត្រីខិលខូច ក្រុមត្រីងៀតឆ្លៀតពងនៃពួកសង្គមស្អប់ខ្ពើម ទេនោះ? ទង្វើរបស់ពួកគេបានធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ កិត្តិយស សេចលកតីថ្លែថ្នូរ កិច្ចខិតខំប្រឹងប្រែងមកថ្នាក់ដឹកនាំជាក់ជាមិន ខាន ។
លោកស័ក្តិ៣ វ៉ាង វិចិត្រ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួងមហាកំពុងឈរ ជើងនៅខេត្តព្រះវិហារ ក្នុងរយៈពេលជិត កន្លះឆ្នាំនេះបានប៉ះពាល់មកលើថ្នាក់លើ តាមរយៈរូបភាពរបស់គេ ដាក់កម្លាំងនិង ភ្នាក់ងារចាំប្រមូលលុយពីរថយន្តដឹកឈើ ល្មើសច្បាប់ ក៏ដូចជាទីតាំងសិប្បកម្មនានា នៅក្នុងខេត្តព្រះវិហារ ។
លោក វ៉ាង វិចិត្រ សំអាង និងអំនួតគ្រប ដណ្តប់ទៅលើឈ្មួញថា ខ្លួនមានលិខិត បេសកកម្មពីអគ្គស្នងការនគរបាលជាតិ ពី ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ក្នុងការចុះមកបង្ការបង្ក្រាប បទល្មើសព្រៃឈើប្រចាំខេត្តព្រះវិហារ ក្នុង នោះគឺរកឱកាសឲ្យឈ្មួញបង់ប្រាក់ដើម្បី ថ្នូរនឹងការមិនបង្ក្រាប ។
លោក វ៉ាង វិចិត្រ ត្រូវបានគេទម្លាយមក ថា គាត់មិនមានលិខិតបេសកកម្មពីថ្នាក់លើនោះទេ គឺធ្វើការងារតាមទម្លាប់ អ្នកកាន់ កាប់តំបន់នោះដាក់ផែនការឲ្យ ទើបលោក វ៉ាង វិចិត្រ បន្តយកមន្ត្រីពីរទៅបីនាក់ទៀត មកធ្វើការងារប្រមូលលុយពីបទល្មើសព្រៃ ឈើយ៉ាងចេញមុខពេញទំហឹង ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិន អាចទាក់ទងបានទេពីលោក វា៉ង វិចិត្រ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
ជាទូទៅនាយនគរបាលសេដ្ឋកិច្ចដែល មានលិខិតបេសកកម្មទៅឈរជើងតាម បណ្តាខេត្តនីមួយៗ គឺចុះបង្ការបង្ក្រាបបទ ល្មើស ប៉ុន្តែសួរថា លោក វ៉ាង វិចិត្រដែល មានការបង្ក្រាបការដឹកជញ្ជូនឈើនោះទេ ឃើញតែ សកម្មភាព បង្ខំឈ្មួញឲ្យបង់ប្រាក់ ប៉ុណ្ណេោះ ផ្ទុយពីគោលការណ៍ថ្នាក់លើទាំង ស្រុង ព្រោះខ្លាចការបង្ក្រាប ពេលដល់ខែ ដល់ថ្ងៃ មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ឡើងរបបឲ្យថ្នាក់លើ ៕

image image image image image image

សុខខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print