ដឹងច្បាស់ហើយលិខិតបញ្ជាក់របស់មេឃុំកោះចូរ៉ាមដែលបែកធ្លាយពីបណ្តាញសង្គមនោះគឺចេញដោយជំទប់ទី១

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រោយពីមេឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ជាប់ឆ្នោតបានសុំលាលែងពីមុខតំណែងរួចមកក៏បែកធ្លាយលិខិតបញ្ជាក់ខុស៣ចំណុចជាហេតុធ្វើអោយបែកធ្លាយតាមបណ្តាញសង្គមចែកចាយតៗគ្នាបង្ករការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងចាស់ដៃពីមហាជនថាធ្វើមេឃុំជាអ្នកបម្រើប្រជាពលរដ្ឋតែបែជាចេញលិខិតបញ្ជាក់លេខ៧០១/២២លបចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ចុះហត្ថលេខានិងបោះត្រាចេញដោយមេឃុំកោះចូរ៉ាមគឺលោកស្រីស្រ៊ុន សុជាតិ។

  បន្ទាប់ពីបែកធ្លាយខ្លឹមសារលិខិតដែលខុសរហូតដល់ទៅ៣ចំណុចរួចមកអ្នកយកព័ត៌មានមជ្ឍមណ្ឌលនគរវត្តបានទូរស័ព្ទទៅកាន់មេឃុំកោះចូរ៉ាម លោកស្រី ស្រ៊ុន សុជាតិ កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោកស្រីបានបញ្ជាក់ប្រាប់ថា ខ្ញុំជាជំទប់ទី១ ដោយសារតែលោកមេឃុំជាប់ឆ្នោតសុំលាលែងពីមុខតំណែងដោយសារមានជម្ងឺប្រចាំកាយទើបលោកអភិបាលស្រុកខ្សាច់កណ្តាល ប្រគល់ភារកិច្ចជូនលោកស្រីជាអ្នកគ្រប់គ្រងរដ្ឋបាលហើយលិខិតដែលបែកធ្លាយនោះគឺជំនួយការស្មៀនជាអ្នកធ្វើប្រាកដមែន ដោយសារតែខ្ញុំមិនបានពិនិត្យទើបមានការខុសខ្លឹមសាររហូតដល់៣ចំណុចយ៉ាងដូច្នេះ។លោកស្រីសូមទទួលកំហុសទាំងស្រុងនិងសូមអង្វរដល់សាធារណៈជនទាំងមេត្តាអនុគ្រោះផងដោយសារតែខ្ញុំសុីញ៉េមិនបានពិនិត្យមើលខ្លឹមសារទាំងស្រុងគឺបានមើលតែចំណងជើងរីឯស្មៀនបោះត្រាក៏មិនបានពិនិត្យល្អិតល្អន់គឺគោលបំណងចង់បម្រើពលរដ្ឋអោយបានលឿននិងឆាប់រហ័ស៕ ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print