មនុស្ស ៦នាក់បានស្លាប់ក្នុងការវាយប្រហារនៅក្រុង Donetsk​ ​ខណៈមនុស្សម្នាក់ស្លាប់ និង៥នាក់រងរបួសផ្សេងទៀតនៅទីក្រុង Zaporizhzhia

ចែករំលែក៖

អន្តរជាតិ​៖​ អាជ្ញាធរក្រុមផ្តាច់ខ្លួន​ កាលពីថ្ងៃព្រហស្បតិ៍ទី២២​ ខែកញ្ញា​ ឆ្នាំ​២០២២​ បាននិយាយថា​ កាំភ្លើងធំរបស់អ៊ុយក្រែនបានវាយប្រហារលើទីផ្សារ និងរថយន្តក្រុងដឹកអ្នកដំណើរនៅក្រុង Donetsk​ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​។

បេី​តាមការបញ្ជាក់ពី​អភិបាលក្រុង Donetsk ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនលោក Alexei Kulemzin បាននិយាយថា មនុស្ស ៦នាក់ បានស្លាប់ក្នុងការវាយប្រហារនេះ ហើយទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញវីដេអូ នៃរថយន្តក្រុងដែលត្រូវបានបំផ្លាញនៅកណ្តាលទីក្រុង។

ដោយឡែក​​ មន្ត្រីអ៊ុយក្រែន​ បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅទីក្រុង Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៥នាក់ទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍។ លោក Oleksandr Starukh អភិបាលក្រុង Zaporizhzhia និយាយថា ទីក្រុង Zaporizhzhia ត្រូវបានបាញ់ដោយមីស៊ីលចំនួន ៩គ្រាប់ក្នុងទីតាំងចំនួន ៣កន្លែងផ្សេងគ្នា។ កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយថែមទាំងបានបំផ្លាញអគារលំនៅឋាននៅក្បែរនោះ។

ទីក្រុងនេះគឺជាក្រុងមួយក្នុងចំណោមក្រុងចំនួន៤ ដែលមន្ត្រីតែងតាំងដោយទីក្រុងមូស្គូមានផែនការរៀបចំការបោះឆ្នោតប្រជាមតិ ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ​ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៊ី ប៉ុន្តែទីក្រុងនេះនៅតែស្ថិតនៅក្នុងដៃរបស់អ៊ុយក្រែន។

សូមជម្រាបដែរថា​ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន​លោក Dmytro Kuleba ក៏បានអំពាវនាវសុំអាវុធបន្ថែមទៀត ដើម្បីប្រយុទ្ធជាមួយកម្លាំងរុស្ស៊ីក្នុងប្រទេសរបស់លោក។ លោករដ្ឋមន្ត្រី​ បាននិយាយថា មធ្យោបាយដ៏ល្អបំផុតក្នុងការទប់ទល់អំពើឃោរឃៅកាន់តែច្រើនឡើងៗរបស់រុស្ស៊ី គឺផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធចាំបាច់ទាំងអស់ ដែលនឹងអាចឱ្យយើងរំដោះទឹកដីរបស់យើងមកវិញ។
ការអត្ថាធិប្បាយរបស់លោក Kuleba កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសង្គ្រាម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print