អាជ្ញាធរសង្កាត់សៀមរាប ចាត់កម្លាំងចុះបេីកមុខទឹកបញ្ចៀសការជន់លិចផ្ទះនិងផ្លូវនិងកាត់ដេីមឈេីរលំ

ចែករំលែក៖

ខេត្តសៀមរាប : នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ទូចដារិទ្ធ ជាសមាជិកក្រុមប្រឹក្សាសង្កាត់សៀមរាប តំណាងដ៏ខ្ពង់ខ្ពស់អោយលោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានសហការណ៍ជាមួយរដ្ឋបាលសង្កាត់ជ្រាវ ដឹកនាំដោយលោក ទុំ ពៀត ចៅរងទី ១ សង្កាត់ជ្រាវ និងក្រុមយុវជនសង្កាត់/យុវជនភូមិបឹង សង្កាត់ជ្រាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំភូមិបឹងបានសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដីត្រង់ចំណុចផ្លូវដាច់ស្ថិតនៅព្រំប្រទល់ភូមិស្ពានជ្រាវ សង្កាត់សៀមរាប និងភូមិបឹងសង្កាត់ជ្រាវ ផ្លូវក្រវ៉ាត់ក្រុងទី២ ដោយយកគ្រឿងចក្រមួយគ្រឿងកាយបើមុខផ្លូវទឹកប្រវែង៥០ ម៉ែត្រជម្រៅ ០.៥០ ម៉ែត្រ អោយទឹកហូរបានលឿនដើម្បីបញ្ចៀសការលិចលង់របស់ប្រជាពលរដ្ឋដែលរស់នៅភូមិស្ពានជ្រាវ។

ថវិកាចំណាយលើការជួលគ្រឿងចក្របានមកពីការចូលរួមឧបត្ថម្ភរបស់លោក សែន នី ដែលជាប្រជាពលរដ្ឋរស់នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប និងលោកស្រី យឿន ពិសី សមាជិកភូមិបឹង សង្កាត់ជ្រាវ។

ឆ្លៀតក្នុងឱកាសនេះដែរ​ ក្រុមការងារក៏បានចុះទៅជួយពិនិត្យនិងសម្របសម្រួល ដល់គណៈកម្មាធិការវត្តអធ្វាព្រមទាំងមានការចូលរួមជាកំលាំង ពីសំណាក់ព្រះគង់នៅវត្តអធ្វា ប្រជាការពារភូមិ និងប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាបសរុបចំនួន ២៥នាក់ ស្រី ០១នាក់ បានធ្វើការរួមគ្នាកាត់យកដើមអំពិល១ដើមដែលបានរលំកាត់ផ្លូវចេញ នៅត្រង់ចំណុចរោងចុងភៅវត្តអធ្វាដើម្បីសម្រួលនិងបញ្ចៀសការកកស្ទះចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនិងសាធារណៈជនដែលធ្វើដំណើរឆ្លងកាត់មកធ្វើបុណ្យនៅវត្តអធ្វា ជាពិសេសនារដូវបុណ្យភ្ជុំបិណ្ឌនេះតែម្តង។ដើម្បីអោយអាចយកដើមអំពិលនេះចេញពីផ្លូវបានដោយសុវត្តិភាពយើងត្រូវប្រើឡានស្ទូច១គ្រឿង ហើយអ្នកជំនាញកាត់ដើមឈើចំនួនពីរក្រុម ដោយប្រើអស់ថវិកាមួយចំនួនដែលជាការឧបត្ថម្ភរបស់ព្រះសង្ឃគង់នៅវត្តអធ្វា៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print