ភ្នំពេញ : នៅថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រួវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្តីពី ការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍។
ដោយយោងតាមសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍ សូមណែនាំដល់ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្តទាំងអស់ ត្រូវបន្តចុះធ្វើការក្រើនរំលឹក និងណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដែលមានខ្លឹមសារណែនាំ ដូចមាននៅក្នុងសារាចរណែនាំរបស់ក្រសួងទេសចរណ៍។
ទទួលបានសារាចរណែនាំនេះ សូមឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវអនុវត្តខ្លឹមសារក្នុងសារាចរណែនាំនេះ ឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ : សិលា