រដ្ឋបាលខេត្តកែប​ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូកផ្កាចារសមុទ្រ បង្ហោះគោម បង្ហើរខ្លែង ការប្រគុំតន្រ្ដី អុជកាំដូច និងការតាំងពិព័រណ៍ពាណិជ្ជកម្មអបអរពិធីបុណ្យឆ្លងឆ្នាំសកល ២០២២-២០២៣​

ចែករំលែក៖

ខេត្តកែប : យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់លោកឧត្តមសេនីយ៍ វរៈសេនីយ៍ស្នងការមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ក៏ដូចជាសាធារណជនទាំងក្នុងខេត្ត និងក្រៅខេត្ត មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល . ឆ្នាំ២០២២ ឆ្លងចូល ឆ្នាំ២០២៣ នាពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំពិធីប្រណាំងទូកផ្កាចារសមុទ្រ បង្ហោះគោម បង្ហើរខ្លែង – អុជកាំជ្រួច ប្រគុំតន្ត្រី តាំងពិព័រណ៍ពាណិជ្ជកម្ម និងល្បែងកំសាន្តសប្បាយជាច្រើនទៀត នៅទីធ្លាមុខសាលាខេត្ត តាមបណ្តាឆ្នេរកែប និងទីតាំងសំខាន់ៗមួយចំនួនទៀត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២២នាពេលខាងមុខនេះ ។

ដើម្បីឲ្យពិធីខាងលើនេះប្រព្រឹត្តិទៅប្រកបដោយភាពអធឹកអធម សប្បាយរីករាយ លោកឧត្តមសេនីយ៍ វរៈសេនីយ៍ លោក លោកស្រី ត្រូវរៀបចំឲ្យមានទូកផ្កាចារសមុទ្រសម្រាប់មន្ទីរ អង្គភាពរបស់ខ្លួនចូលរួមប្រណាំង ឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនេះ វិស័យឯកជន និងសាធារណៈជនទូទៅក៏អាចរៀបចំទូក រួចដាក់ពាក្យស្នើសុំចូលរួម ប្រណាំងដោយសេរី និងកំសាន្តសប្បាយឲ្យបានច្រើនកុះករ ។

ទំនាក់ទំនងលេខៈ ០១១ ៣៤៥ ៦០១, ០៦០ ៤៥៧ ៤៥៧,០៦៩ ២៦០ ៧៦០,០១២ ៩៤ ៣៥ ៩៦

ទទួលបានសេចក្តីជូនដំណឹងនេះ សូម លោកឧត្តមសេនីយ៍ វរៈសេនីយ៍ស្នងការ មេបញ្ជាការ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ចាត់ចែងអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print