អភិបាលរងខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងស្ទោង និងនៅតាមទំនប់៣០កញ្ញា ឱ្យមានប្រុងប្រយ័ត្នចំពោះទឹកជំនន់ ព្រោះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងសហការីព្រមទាំងលោក សាយ  គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញចុះត្រួតពិនិត្យស្ថានភាព កម្ពស់ទឹកនៅក្នុងអាងទឹក៣០កញ្ញាដែលបានឡើងដល់ចំណុចប្រកាសអាសន្ន។

   

     លោក ព្រឹម រដ្ឋា បានឲ្យមន្ទីរធនធានទឹកនិង ឧតុនិយម ,មន្ទីរពាក់ព័ន្ធត្រូវសហការជាមួយគណៈកម្មការគ្រប់គ្រង អាងទឹកទឹក៣០កញ្ញា ត្រូវតាមដានត្រួតពិនិត្យ នឹងបើក ទ្វារទឹក ទាំងអស់ដើម្បីឲ្យស្ថានភាពទឹកស្ទឹង និងអាងទឹក៣០កញ្ញា ស្រកចុះលឿនដើម្បីកុំឲ្យមានកម្ពស់ទឹកនៅក្នុងអាងឡើងខ្ពស់។

    

   ជាមួយគ្នានេះ លោកក៏បានឱ្យរដ្ឋបាលស្រុកស្ទោង និង អាជ្ញាធរភូមិឃុំ ទាំងឡាយស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោងដែលនៅតាមបណ្ដោយស្ទឹងស្ទោង ត្រូវធ្វើការតាមដាននិង រាយការណ៍អំពីស្ថានទឹកស្ថានភាពទឹកស្ទឹងស្ទោងដែលកំពុងតែ កើនឡើងខ្លាំងដែលបណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្បាលស្ទឹងស្ទោងឯខេត្តព្រះវិហាឲ្យបានជាប្រចាំ។

    

       លោកបានបន្ថែមថា បើតាមស្ថានភាពទឹកដែលកំពុងហក់ឡើង ខ្លាំងនិងទឹកស្ទឹងស្ទោងនៅពេលនេះក៏ដូចជាស្ថានភាពអាកាសធាតុដែលព្រះរាជាណាចក្រកម្ពុជាយើង កំពរងឥទ្ធពលទឹកភ្លៀង ទឹកស្ទឹងនឹងបន្តហក់ឡើងខ្ពស់ជាងនេះ។

    

       ជាចុងក្រោយលោក ព្រឹម រដ្ឋា  ក៏បានឲ្យរដ្ឋបាលឃុំ ត្រូវចុះតាមដានត្រួតពិនិត្យមើលតាមប្រព័ន្ធលូទាំងឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានការកកស្ទះត្រូវតែកាយបើកឲ្យទូលាយជាងមុន ដើម្បីរំដោះទឹកឲ្យបានឆាប់ស្រកបានលឿន។

  

      គួរបញ្ជាក់ផងដែរថារដ្ឋបាលស្រុកស្ទោងបានជូនដំណឹងរួចហើយស្តីពីស្ថានភាព កម្ពស់ទឹកស្ទឹងស្ទោងនិងអាងទឹក៣០កញ្ញាឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំណែកឯទឹកជំនន់នៅឃុំប្រឡាយនៅក្នុងស្ថានភាពពីថ្ងៃចុងក្រោយនេះគឺមានការស្រកជាបន្តបន្ទាប់

...

ដោយ៖ អ្នកកំពង់ធំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print