ក្រសួងមហាផ្ទៃធ្វើការរំលឹកជាលើកចុងក្រោយចំពោះគណបក្សភ្លើងទៀន ត្រូវអនុវត្តតាមស្មារតីច្បាប់ស្ដីពីគណបក្សនយោបាយជាកំណត់

ចែករំលែក៖

 

ភ្នំពេញ : ក្រសួងមហាផ្ទៃធ្វើការរំលឹកជាលើកចុងក្រោយចំពោះគណបក្សភ្លើងទៀន ត្រូវអនុវត្តតាមស្មារតី នៃលិខិតលេខ ១៦២៣ សជណ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំង​ត្រូវបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ កំណត់ដោយបទបញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយជាកំណត់។ នេះបើយោងតាមលិខិតក្រសួងមហាផ្ទៃ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ 

ក្រសួងមហាផ្ទៃ ជម្រាបជូន លោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន។

កម្មវត្ថុ ៖ ករណីការផ្ដល់នូវបញ្ជីសមាសភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលត្រូវបានជ្រើសតាំងបន្ថែម ក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

យោង ៖- ច្បាប់ស្តីពីគណបក្សនយោបាយ

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកប្រធានស្តីទីគណបក្សថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវលិខិតរបស់គណបក្សភ្លើងទៀន ដូចបានចុះក្នុងយោងខាងលើ។ ពាក់ព័ន្ធ នឹងករណីនេះ ក្រសួងមហាផ្ទៃធ្វើការរំលឹកជាលើកចុងក្រោយចំពោះគណបក្សភ្លើងទៀន ត្រូវអនុវត្តតាមស្មារតី នៃលិខិតលេខ ១៦២៣ សជណ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងត្រូវបំពេញកាតព្វកិច្ច តាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយជាកំណត់។

អាស្រ័យហេតុនេះ សូម លោកប្រធានស្តីទីគណបក្ស ជ្រាប និងចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print