ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តP​RUSយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ

ចែករំលែក៖

ខេតបាត់ដំបង នៅថ្ងៃអាទិត្យ១៥រោចខែភទ្របទឆ្នាំខាលចត្វាស័ក..២៥៦៦ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២សម​​ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលមានលោកឧត្តមសេនីយ៍ទោសាតគឹមសានជាស្នងការបានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ  និងក្រោមការដឹកនាំរបស់ លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាជាតិនិងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងរួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃនិងដោមានការសម្របសម្រួលលេីនីតិវិធីពីលោក កែវសុជាតិព្រះរាជអាជ្ញានៃអយ្យការអមអមសាលាដំបូងខេត្តបាត់ដំបងផង នោះបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណីសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយស្ថិតនៅសង្កាត់អូរចារក្រុងបាត់ដំបងដែលបានប្រទះឃេី​​កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២។

បុរសម្នាក់នោះឈ្មោះមាសពេជ្របូរមី អាយុ២៨ឆ្នាំបច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញមានមុខរបរមិនពិតប្រាកដ។

សូមជម្រាបជូនថាកាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានរឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRUS ព៌ណទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថាស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីមសោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេីកាលពីថ្ងៃកាន់បិណ្ឌទី១ គឺអំឡុងថ្ងៃ១១ខែកញ្ញាឆ្នាំ២០២២ហេីយបាត់ការទាក់ទងតាមទូរស័ព្ទចាប់ពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូបនេះបានសារភាពថារូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែនដែលការសម្លាប់នេះប្រព្រឹត្តនៅក្នុងរថយន្ត  បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរដោយរថយន្តហេីយចំណុប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញរួចបេីករថយន្តដឹកសពស្រ្តីរូបនោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបងនាអំឡុ​​ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២រួចគេចខ្លួនបាត់រហូតដល់រសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមាក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេីបានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថារូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូបនេះស្លាប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅលេីស្ត្រីរូបនេះក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕

...

ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print