ខេត្តបន្ទាយមានជ័យ : លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូន
បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់
នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត
សម្តែងការសោកស្តាយចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិខ្លះពុកម៉ែបងប្អូន និងសូមពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំង។
សូមបញ្ជាក់ថា ទឹកជោរជាឃុំដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ៕
...
ដោយ : សិលា