នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក​ បាន​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន កាលពីវេលាម៉ោង​ ១១​និង​៣០នាទី​ព្រឹក​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២២ម្សិលមិញ​នេះ​​ នៅចំណុចស្ដុបផ្លូវមុន្នីរ៉េត​ កែងផ្លូវ​ម៉ៅសេទុង​ ភូមិ៤​ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០២នាក់៖​ ១- ឈ្មោះ សួន​ ហេង ភេទប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ​ទី៣​ ​ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។​ និង២-ឈ្មោះ​ ទូច​ ធី​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ផ្ទះជួល​ ម្ដុំផ្សារសំណង់១២​ សង្កាត់​ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។

ចំណែក​​ជនរងគ្រោះឈ្មោះ​ ឆេង​ លក្ខិណា​ ភេទស្រី ជនជាតិខ្មែរ​ ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លំភូមិ​ថ្មគរ​ ឃុំថ្ម​គរ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ មុខរបរលក់បន្លែ​។ ​

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកHONGDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ​ពាក់ស្លាកលេខ ព្រៃវែង1O-2302, ទូរស័ព្ទ​ដៃម៉ាក​oppo ពណ៌ទឹកមាស​,​ ម្សៅក្រាមសថ្លា ចំនួន០២កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះសួន​ ហេង​ ដែលលាក់ទុកក្នុងហោប៉ៅ។

...

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print